(វីដេអូ) អ្នក​គាំទ្រ​បំភ្លឺ​រូបភាព​សាទរ​ក្លឹប Rangers លើក​ពាន លើ​អគារ​ខ្ពស់​បំផុត​នៅ​ឌូបៃ

Rangers បាន​ទទួល​ជោគជ័យ​ជា​ខ្លាំង​នៅ​រដូវ​កាល ២០២០/២១ នេះ ដោយ​មិន​ស្គាល់​ពាក្យ​ថា “ចាញ់” ទាល់​តែ​សោះ ក្នុង​ការ​ប្រកួត​នៅ​លីគ​កំពូល​ស្កុតឡែន។ ក្រោម​ការ​ដឹកនាំ​របស់​លោក Steven Gerrard ក្លឹប​មួយ​នេះ​បាន​ឈ្នះ​ពាន​លើក​ទី ៥៥ ​ដោយ​មាន ១០២ ពិន្ទុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​ជោគជ័យ​នេះ​ដែរ ​អ្នក​គាំទ្រ​ក៏​បាន​បង្ហាញ​ការ​សាទរ​ផ្អើល​ទីក្រុង​ឌូបៃ ដោយ​បាន​លើក​នូវ​រូបភាព​វីដេអូ​ខ្លី ដោយ​បង្ហាញ​ពី​ជ័យជម្នះ​លើក​ទី ៥៥ របស់ Rangers នៅ​លីគ​ស្កុតឡែន ក៏​ដូច​ជា​រូបភាព​របស់​លោក Steven Gerrard អម​ជាមួយ​ចម្រៀង​ដ៏​រំជួល​អារម្មណ៍ មក​បញ្ចាំង​នៅ​លើ​អេក្រង់​នៃ​អគារ​ខ្ពស់​បំផុត​នៅ​ឌូបៃ ដែល​មាន​កម្ពស់​ជាង ៨០០ ម៉ែត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​គាំទ្រ​ជា​ច្រើន​បាន​បង្ហាញ​ការ​សាទរ និង​ខ្លះ​និយាយ​ថា វា​ជា​លើក​ដំបូង​ដែល​ពួក​គេ​បាន​ឃើញ​រឿង​ដ៏​រំភើប​បែប​នេះ។ សូម្បី​តែ​គណនី​ផ្លូវការ​របស់​ក្លឹប Rangers ក៏​បាន​យក​វីដេអូ​នោះ​មក​បង្ហោះ​ចែករំលែក​លើ Twitter ផ្លូវការ​របស់​ខ្លួន​ផង​ដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT