ដ្បិត​ធ្លាប់​និយាយ​ថា​ចង់​ទៅ​លេង​ឲ្យ Marseille តែ​ Mahrez ចង់​បញ្ចប់​អាជីព​នៅ​ក្លឹប​មួយ​នេះ​ជាង

Riyad Mahrez កន្លង​មក​ធ្លាប់​អះអាង​ត្រង់ៗ​ថា ខ្លួន​ប៊ិះ​តែ​នឹង​ទៅ​ចូលរួម​ជាមួយ​ក្លឹប Marseille កាល​ពី​រដូវ​កាល ២០១៤/១៥ ហើយ​ក្នុង​ចិត្ត​ក៏​នៅ​តែ​គិត​ថា​ចង់​ទៅ​លេង​ឲ្យ​ក្លឹប​បារាំង​មួយ​នោះ​នៅ​ពេល​ខាង​មុខ​ដែរ តែ​យ៉ាង​ណា​មក​ទល់​ពេល​ចុង​ក្រោយ​នេះ កីឡាករ​អាល់ហ្សេរី​បែរ​ជា​បញ្ជាក់​ច្បាស់ៗ​ថា​ក្លឹប​ចុងក្រោយ​ដែល​ខ្លួន​ចង់​រួមរស់​គឺ​នៅ Machester City នេះ​ឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Mahrez កំពុង​ជោគជ័យ​ខ្លាំង​ជាមួយ​មេឃ​ខៀវ ដែល​ឈ្នះ​ទាំង​ពាន Premier League និង​ត្រៀម​អាច​លើក​ពាន Champions League នៅ​រដូវ​កាល ២០២០/២១។ គេ​បង្ហាញ​ខ្លួន ៤៥ ប្រកួត រក​បាន ១៤ ​គ្រាប់​និង Assist ៧ លើក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សួរនាំ​ពាក់ព័ន្ធ​នឹង​អនាគត​ទៅ​ថ្ងៃ​មុខ Mahrez បាន​ប្រាប់ RMC ដូច្នោះ​ថា៖ “អនាគត​របស់​ខ្ញុំ? ខ្ញុំ​ពេល​នេះ​ពិត​ជា​មាន​អារម្មណ៍​ល្អ​ជាមួយ Man City ហើយ​ក៏​គ្មាន​បំណង​សម្លឹង​មើល​ទៅ​ក្លឹប​ផ្សេង​ទៀត​ដែរ ពោល​គឺ​ខ្ញុំ​មិន​ទាន់​ដឹង​ច្បាស់​អំពី​ស្ថានភាព​របស់​ខ្ញុំ​ថា​បែប​ណា​ឡើយ តែ​ដឹង​ត្រឹម​ពេល​នេះ​ខ្ញុំ​រីករាយ​នៅ City”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ឆ្លើយតប​ពាក់ព័ន្ធ​នឹង​សំណួរ​ដែល​គេ​សួរ​ថា ក្លឹប Marseille អាច​ជា​ក្លឹប​ចុង​ក្រោយ​របស់​លោក​ឬ​អត់​ថា៖ “អត់​ទេ វា​មិនមែន​ជា​អ្វី​ដែល​ខ្ញុំ​គិត​នោះ​ទេ ដោយ​ខ្ញុំ​ចង់​បញ្ចប់​អាជីព​របស់​ខ្ញុំ​នៅ​អង់គ្លេស ជាមួយ Manchester City”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT