ក្រុម Juventus បើទោះជាសល់គ្នា១០នាក់មែន ប៉ុន្តែពួកគេនៅតែអាចយកជ័យជម្នះទៅលើក្រុម Inter Milan បានដដែលក្នុងលទ្ធផល ៣-២ សម្រាប់ការប្រកួតលីគកំពូលអ៊ីតាលីយប់មិញនេះ។
Cristiano Ronaldo ជាអ្នករកគ្រាប់បាល់បាន១គ្រាប់មុននៅនាទី២៤ ប៉ុន្តែឈានដល់នាទី៣៥ ក៏ស្រាប់តែ Lukaku ប៉េណាល់ទីតាមស្មើវិញបាន។ ជិតនឹងចប់ការប្រកួតទៅហើយនៅនាទី៤៥+៣ Cuadrado ក៏រកគ្រាប់បាល់នាំមុខជាថ្មីបានទៀត ២-១។
ការប្រកួតនៅតង់ទី២ នាទី៥៥ Bentancur ស្រាប់តែបានកាតក្រហម ធ្វើឱ្យ Juventus សល់គ្នាត្រឹម១០នាក់ប៉ុណ្ណោះ។ ខណៈដែលជិតនឹងចប់ទៅហើយ នៅនាទី៨៣ Chiellini ក៏ធ្វើឱ្យចូលទីខ្លួនឯង ឱ្យ Inter តាមស្មើ ២-២ បាន។
ជិតនឹងចប់ការប្រកួតមែនទែនទៅហើយ នាទី៨៨ ក៏ស្រាប់តែ Cuadrado ដដែលនោះរកគ្រាប់បាល់បាន១គ្រាប់ទៀត ដែលជាគ្រាប់បាល់ជ័យជម្នះលើក្រុម Inter Milan ក្នុងលទ្ធផល ៣-២តែម្ដង។
ជាមួយការបាន៣ពិន្ទុបន្ថែមទៀតនេះ ក្រុម Juventus បានហក់ចូលលេខ៤ក្នុងតារាងហើយ ប៉ុន្តែក៏ត្រូវចាំមើលការប្រកួតរបស់ Napoli ផងដែរ។ ប្រសិនបើ Napoli ឈ្នះប្រកួតទី៣៧ នោះ Juventus ធ្លាក់មកលេខ៥វិញដដែល៕
ប្រភព៖ DailyMail