ទីផ្សារដោះដូរកីឡាករនៅតំបន់អឺរ៉ុបនឹងបើកដំណើរការនៅថ្ងៃទី ១ កក្កដាខាងមុខ ហើយមុនរយៈពេលជិត ២ ខែក៏មានកីឡាករខ្លះទទួលបានការព្រមព្រៀងជាលក្ខណៈ Pre-Contract និងខ្លះបង្ហើបនូវតម្រុយភ្លើងខៀវ ដែលអាចផ្តល់ចម្លើយ ៩៥ ភាគរយហើយ។
ក្នុងនោះយើងបង្ហាញឈ្មោះកីឡាករទាំង ៥ និងអ្នកចាត់ការ ២ រូបដូចខាងក្រោម៖
Rui Silva ពី Granada ផ្ទេរទៅក្លឹប Real Betis នៅលក្ខខណ្ឌឥតតម្លៃខ្លួន ១០០ ភាគរយ
Eric Garcia ពី Man City ផ្ទេរទៅក្លឹប Barcelona ក្រោយការបញ្ជាក់ពីលោក Pep ១០០ ភាគរយ
David Alaba ពី Bayern Munich ផ្ទេរទៅ Real Madrid តាមការបញ្ជាក់ពីសារព័ត៌មាន Marca អាច ៩៥ ភាគរយ
Dayot Upamecano ពី Leipzig ផ្ទេរទៅក្លឹប Bayern Munich នៅតម្លៃខ្លួន ៤២,៥ លានអឺរ៉ូ ១០០ ភាគរយ
Florian Thauvin ពី Marseille ផ្ទេរទៅក្លឹបម៉ិកស៊ីកូ Tigres លើលក្ខខណ្ឌឥតតម្លៃខ្លួន ១០០ ភាគរយ
អ្នកចាត់ការលោក Jose Mourinho ទៅដឹកនាំក្លឹប AS Roma ១០០ ភាគរយ
អ្នកចាត់ការលោក Julian Nagelsmann ចាកចេញពី RB Leizpig ទៅដឹកនាំ Bayern Munich ១០០ ភាគរយ៕
ប្រភព៖ Marca