Bi Nguyen និយាយ​ចំពោះ​ Ritu Phogat​ ដែល​ថា​អត់​មាន​គូ​ប្រកួត​កម្ដៅ​សាច់​​ដុំ​

Bi “Killer Bee” Nguyen ​បាន​ដឹង​ថា រូប​គេ​ឡើ​ង​តតាំង​នឹង​​កីឡាការិនី​ដ៏​រឹង​មាំ​ម្នាក់។ កីឡាការិនី​កូន​កាត់​វៀតណាម​-អាមេរិក​ទទួល​ការ​លំបាក​មួយ​នៅ​សង្វៀន​លំដាប់​ពិភព​លោក ប៉ុន្តែ គេ​ចង់​ធ្វើ​ឲ្យ​ប្រសើរ​ឡើង និង​បង្ហាញ​ថា​រូប​គេ​ជា​កីឡាការិនី​កំពូល​ម្នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាការិនី​វ័យ ៣១ ឆ្នាំ​ទម្ងន់​ atomweight ​នឹង​ទទួល​បាន​ឱកាស​ល្អ​​នា​ថ្ងៃ​សៅរ៍​ទី ១៥ ខែ​ ឧសភា​ នេះ​ពេល​រូប​គេ​​ប្រឈម​នឹង​អ្នក​ជំនាញ​ចំបាប់​ឥណ្ឌា​ Ritu “The Indian Tigress” Phogat ​នៅ​សង្វៀន​ ONE: DANGAL។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Nguyen បាន​ថ្លែង​ថា ៖«​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា​មាន​សម្ពាធ​ផ្ទាល់​ខ្លួន។ តែ​ខ្ញុំ​ដឹង​ថា​ ខ្ញុំ​ល្អ​កម្រិត​ណា។ ​នេះ​ជា​ពេល​ដើម្បី​បង្ហាញ​វា។ វា​ដល់​ពេល​សម្រាប់​ខ្ញុំ​​ឡើង​ប្រកួត​ឲ្យ​ឆ្លាត​វៃ និង ​ទទួល​ជ័យជម្នះ។ ​ហើយ​វា​មិន​មែន​គ្រាន់​តែ​បង្ហាញ​ទស្សនិក​ជន​នោះ​ឡើយ»។Nguyen ឈ្នះក្នុងការបង្ហាញខ្លួនដំបូងពេល​ផ្ដួល​កីឡាការិនី​ឥណ្ឌូណេស៊ី Dwi Ani Retno Wulan ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ ក្រោយ​មក គេ​ចាញ់​​កីឡាការិនី​លំដាប់​ទី​៤ Stamp Fairtex, ចាញ់​ជើង​ឯក Myanmar Boxing Champion កីឡាការិនី Bozhena “Toto” Antoniyar, និង​ ចាញ់​ ​ជើងឯក​វូស៊ូ​ពិភពលោក​ Jihin “Shadow Cat” Radzuan។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ក្នុង​ការ​ប្រកួត​ពីរ​បី​លើក​ចុង​ក្រោយ ខ្ញុំ​បាន​​ពិនិត្យ​ឡើង​វិញ​ហើយ។ ​វា​ជា​មេរៀន​ដែល​ស្អប់​ក្នុង​ការ​រៀន​ ​ប៉ុន្តែ ​ជា​មេរៀន​ដ៏​ល្អ​ដើម្បី​យក​ជ័យជម្នះ​មក​វិញ»។ កីឡាការិនី​វ័យ ៣១ ឆ្នាំ​គូស​បញ្ជាក់​ដូច្នេះ។ ក្នុង​នាម​ជា​កីឡាការិនី​ម្នាក់​ប្រកួត​នៅ​កម្មវិធី​ ONE Women’s Atomweight World Grand Prix ​នា​ខែ​នេះ Phogat សម្រេច​ចិត្ត​ប៉ះ​ Nguyen ​និង​មាន​ទំនុក​ចិត្ត​ក្នុង​​ខ្ពស់​ក្នុង​​ការ​ទទួល​ជ័យជម្នះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Nguyen រៀបរាប់​ថា ៖«​នេះ​ជា​ការ​ប្រកួត​​កម្ដៅ​សាច់​ដុំ​មុន​កម្មវិធី​ Grand Prix ហើយ​គេ​ចង់​ប៉ះ​​ខ្ញុំ។ ខ្ញុំ​ត្រូវ​តែ​បង្ហាញ​ឲ្យ​ឃើញ។ ​គេ​ចង់​សាក​កម្ដៅ​សាច់​ដុំ​ជា​មួយ​​ខ្ញុំ​មុន​កម្មវិធី​​ Grand Prix។ វា​នឹង​មិន​មែន​បញ្ហា​សម្រាប់​ខ្ញុំ​ទេ ហើយ​ខ្ញុំ​នឹង​បញ្ចេញ​ស្នៀត​ឲ្យ​ដឹង»។Nguyen ​បាន​រៀប​ចំ​ខ្លួន​​សម្រាប់​ការ​ប្រកួត​នៅ​ក្លិប​ Xtreme Couture in Las Vegas សហរដ្ឋ​អាមេរិក។ ប៉ុន្តែ គេ​សម្ដែង​ការ​គោរព​ដល់​កីឡាការិនី​ជំនាញ​ចំបាប់​ឥណ្ឌា និង​ការ​​ឈ្នះ​គូ​ប្រកួត​ដ៏​ល្អ​​របស់​គេ។ យ៉ាង​ណា​ក្ដី Phogat នៅ​មាន​ចំណុច​ខ្វះ​ខាត​ជា​ច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Nguyen ​គិត​ថា​គូ​ប្រកួត​នៅ​មាន​ចំណុច​ខ្វះ​ខាត​ដូច​ជា​ការ​ផ្លាស់​ប្ដូរ​ពី​ប្រយុទ្ធ​ទៅ​​​ជា​ការ​ផ្ដួល​ខ្លួន​ជា​ដើម។ ហើយ​ ត្រង់​ម្ដុំ​ចង្ការ​របស់​ Phogat ជា​ផែន​ការ​តេស្ត​សមត្ថភាព​ដែល​មិន​​ទាន់​មាន​អ្នក​ធ្វើ​ពី​មុន​មក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“Killer Bee” នឹង​ធ្វើ​ឲ្យ​ការ​ប្រកួត​នេះ​ល្អ​​មើល ហើយ​ ផ្ដល់​មេរៀន​ឲ្យ​ “The Indian Tigress” ចាញ់​លើក​ដំបូង​ក្នុង​អាជីព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Nguyen សង្កត់​ធ្ងន់​ថា ៖«ខ្ញុំ​នឹង​ឈ្នះ​ការ​ប្រកួត​នេះ ព្រោះ​ខ្ញុំ​មាន​ជំនាញ​ដើម្បី​ប្រកួត​​ប៉ះ​នឹង​គូ​ប្រជែង​ [កម្រិត​កំពូល] និង​ចង់​នៅ​កម្រិត​ខ្ពស់​មួយ។ ​​ខ្ញុំ​មិន​ឲ្យ​ខ្លួន​ខ្ញុំ​ធ្លាក់​ចុះ​​​ច្រើន​ដង​នោះ​ឡើយ ព្រោះ​ខ្ញុំ​ធ្វើ​ការងា​រ​​ខ្លាំង​ណាស់ និង​មិន​ឆ្លាត​គ្រប់គ្រាន់។ ទោះ​វា​ធ្វើ​ឲ្យ​​ខ្ញុំ​មាន​ប្រជាប្រិយភាព វា​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​សម្រេច​ចិត្ត​​ចាញ់​​ផង​ដែរ។ ​នោះ​ហើយ​ជា​​អារម្មណ៍​មួយ។ ​ខ្ញុំ​គិត​ថា​ពេល​​នេះ ​គេ​ជួប​ខ្ញុំ​​​ក្នុង​ពេល​វេលា​ល្អ​បំផុត​សម្រាប់​ខ្ញុំ ហើយ​វា​ជា​ពេល​អាក្រក់​សម្រាប់ Ritu»។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT