Jose ​បង្ហាញ​កាយ​វិការ​គួរ​ឱ្យ​គោរព​ជា​ថ្មី ដាក់​អ្នក​គាំទ្រ​បិសាច​ក្រហម

លោក Jose Mourinho ​បាន​ដឹក​នាំ​ក្រុម Manchester United ​ត្រលប់​ទៅ​រក​ជ័យជម្នះ​វិញ​ហើយ ​ដោយ​បាន​យក​ឈ្នះ​លើ​ក្រុម Burnley ​ក្នុង​លទ្ធផល ២-០។

ជាមួយ​គ្នា​នឹង​ជ័យជម្នះ​នេះ​ដែរ គេ​សង្កេត​ឃើញ​លោក Jose ​ចាប់​ផ្ដើម​យក​ចិត្ត​អ្នក​គាំទ្រ​បិសាច​ក្រហម​ជា​ថ្មី​ម្ដង​ទៀត​ហើយ ​ដោយ​បាន​ឡើង​ទៅ​ជួប​ផ្ទាល់​ជាមួយ​អ្នក​គាំទ្រ​នៅ​ខាង​លើ​កន្លែង​អង្គុយ។

ដោយ​ការ​ទៅ​ជួប​ចាប់​ដៃ​នោះ គឺ​អ្នក​ចាត់ការ​រូប​នេះ​ចង់​អរគុណ​អ្នក​គាំទ្រ​ដែល​មក​ទស្សនា​ផ្ទាល់ ​និង​បាន​លើក​ទឹក​ចិត្ត​លោក អំឡុង​ពេល​ក្រុម​ចាញ់​ការ​ប្រកួត​ដើម​រដូវ​កាល​នេះ។

លោក Jose ​ធ្លាប់​បាន​បញ្ជាក់​ថា​អ្នក​គាំទ្រ​បិសាច​ក្រហម​មិន​អាន​កាសែត​ឡើយ ​អ្នក​គាំទ្រ​មិន​មើល​ទូរទស្សន៍​ឡើយ ។ អ្នក​គាំទ្រ​បិសាច​ក្រហម គឺ​តែងតែ​មក​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ផ្ទាល់​តែ​ម្ដង។

សូម​បញ្ជាក់​ថា​រដូវ​កាល​នេះ គេ​សង្កេត​ឃើញ​លោក Jose Mourinho ​គោរព​អ្នក​គាំទ្រ​ខ្លាំង​មែនទែន។ ​ជាក់​ស្ដែង សូម្បី​ប្រកួត​ចាញ់​ក្រុម Spurs ​ក្នុង​ដី​ខ្លួន​ឯង ក៏​លោក​លើក​ដៃ​អរគុណ​ចំពោះ​វត្តមាន​របស់​អ្នក​គាំទ្រ​ផង​ដែរ៕​ ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT