ក្រុម Juventus លេងចាញ់ក្រុម AC Milan ក្នុងដីខ្លួនឯងរហូតដល់ទៅ ៣-០ ឯណោះសម្រាប់ការប្រកួតពានរង្វាន់ Serie A សប្ដាហ៍ទី ៣៥នៅយប់មិញនេះ។
បើទោះជាដាក់កីឡាករពេញជើងយ៉ាងណាក៏ដោយ ក៏ក្រុមរបស់លោក Pirlo ហាក់ដូចជាលេងមិនល្អនោះទេ។ ប្រកួតទល់ក្រុម AC Milan នេះ ពួកគេមិនអាចទម្លាយសំណាញ់ទីបានឡើយ ផ្ទុយទៅវិញក្រុមនេះ លត់៣គ្រាប់ឯណោះ។ ដោយ៣គ្រាប់នោះ សម្រេចបានដោយ Brahim Diaz នាទី៤៥ Rebic នាទី៧៨ និង១គ្រាប់ចុងក្រោយរកបានដោយ Tomori នៅនាទី៨២។
នៅសល់តែ៣ប្រកួតទៀតទេ នឹងចប់រដូវកាលនេះហើយ ខណៈ ដែលក្រុម Juventus នោះ កំពុងស្ថិតនៅលេខ៥ក្នុងតារាងឯណោះ។ ប្រសិនបើនៅតែបន្ដបែបនេះ នោះក្រុមសេះបង្កង់នឹងធ្លាក់ទៅលេងពានរង្វាន់ Europa League នារដូវកាលក្រោយជាក់ជាមិនខាន៕
ប្រភព៖ DailyMail