ក្រុម Real Madrid បានខកខានឱកាសឡើងទៅឈរនៅកំពូលតារាងទៅហើយ បន្ទាប់ពីលេងបានត្រឹមស្មើជាមួយក្រុម Sevilla ក្នុងលទ្ធផល ២-២ នៅយប់មិញនេះ។
សម្រាប់ការប្រកួតនេះដែរ ក្រុម Sevilla ធ្វើបានល្អជាងសម្រាប់តង់ទី១។ ដោយរកបាន១គ្រាប់មុន ពីសំណាក់កីឡាករ Fernando នៅត្រឹមនាទីទី២២ប៉ុណ្ណោះ។ ដោយឡែកការប្រកួតឈានចូលដល់តង់ទី២វិញ ទើបមានគ្រាប់បាល់កើតឡើងច្រើនគ្រាប់។
Asensio ដែលប្ដូរចូលនោះ រកបាន១គ្រាប់ឱ្យក្រុមលោក Zidane ប៉ុន្តែក៏ត្រូវ Rakitic ប៉េណាល់ទីឱ្យ Sevilla នាំមុខជាថ្មីទៀតក្នុងលទ្ធផល ២-១ ផងដែរ។ ជិតនឹងចប់ទៅហើយ នាទី៩០+៤ Hazard ក៏រកគ្រាប់បាល់តាមស្មើវិញបានទៀត ក្នុងលទ្ធផល ២-២ ។
ចែកគ្នាម្នាក់បាន១ពិន្ទុនេះធ្វើឱ្យចំណាត់ថ្នាក់សប្ដាហ៍ទី៣៥មិនមានអ្វីប្រែប្រួលនោះទេ។ ក្រុម Real Madrid នៅតែឈរចំណាត់ថ្នាក់លេខ២ដដែល មាន៧៥ពិន្ទុ ស្របពេលក្រុម Atletico Madrid ដែលនៅឈរកំពូលតារាងនោះ មាន៧៧ពិន្ទុ។ ការប្រកួតនៅសល់៣ប្រកួតទៀតនឹងចប់រដូវកាលនេះហើយ៕
ប្រភព៖ DailyMail