Tuchel ចាប់​អារម្មណ៍​ចង់​នាំ​យក​អតីត​កូន​តោ​មួយ​រូប ដែល​សព្វថ្ងៃ​កំពុង​លេង​នៅ Liverpool

ក្លឹប​ម្ចាស់ដី Stamford Bridge ដែល​ចាត់ការ​ដោយ​លោក Thomas Tuchel ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​លើ​កីឡាករ​ជំនាញ​ខាង​បញ្ចប់​ទី Mohamed Salah នៅ​ឯ​ក្លឹប Liverpool ​ដោយ​ចង់​ចរចា​នាំ​យក​គេ​នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​វ័យ ២៨ ឆ្នាំ​ធ្លាប់​រួមរស់​នៅ Chelsea ចន្លោះ​ឆ្នាំ ២០១៤ ដល់ ២០១៦ តែ​ពេល​នោះ​គេ​ធ្វើ​មិន​សូវ​បាន​ល្អ​ទេ ហើយ​រក​បាន​តែ ២ គ្រាប់​គត់​នៅ​ការ​បង្ហាញ​ខ្លួន​សរុប ១៩ ប្រកួត។ យ៉ាង​ណា​ក្រោយ​មក​ចូលរួម​នៅ Liverpool ពេល​ផ្ទេរ​ពី Roma នៅ​ឆ្នាំ ២០១៧ បុរស​សញ្ជាតិ​អេហ្សីប​រក​បាន​ដល់​ទៅ ១២៣ គ្រាប់​និង Assist ៤៥ លើក​នៅ​ការ​បង្ហាញ​ខ្លួន ១៩៨ ប្រកួត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​មើល​ឃើញ​ពី​គុណភាព​នេះ​ហើយ លោក Tuchel ក៏​ចាប់​អារម្មណ៍​ដាក់​ឈ្មោះ​គេ​ទៅ​ក្នុង​បេក្ខភាព​ធំៗ​ដែល​ក្លឹប​ចង់​បាន ពោល​គឺ​ជាមួយ​នឹង​បេក្ខភាព​ធំ ២ ផ្សេង​ទៀត​មាន Erling Haaland របស់ Dortmund និង Romelu Lukaku របស់ Inter Milan។ ចំពោះ​តម្លៃ​ផ្ទេរ​របស់ Salah បើ​គេ​ព្រម​ចាកចេញ អាច​ជា​ថ្លៃ​ខ្ទង់ ១១០ លាន​អឺរ៉ូ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT