Lukaku ​លើក​សរសើរ Ronaldo ហើយ​ផ្ញើ​ពាក្យ​បញ្ឈឺ​មួយ​ម៉ាត់​ទៅ​លោក​ព្រះ Zlatan

Romelu Lukaku បាន​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​អ៊ីតាលី Serie A រដូវ​កាល​នេះ ហើយ​ក៏​បាន​ចេញ​សារ​ជា​ច្រើន​ទៅ​កាន់​ Zlatan Ibrahimovic ដែល​បាន​ផ្ទុះ​ពាក្យ​សម្តី​រវាង​គ្នា​កាល​ពី​ពេល​កន្លង​មក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Lukaku

ទើប​តែ​បោះ​ពាក្យ​ថ្ងៃ​មុន ឥឡូវ​កីឡាករ​បែលហ្សិក​ចេញ​មក​និយាយ​សារ​ជា​ថ្មី​ហើយ ថា​លោក​ព្រះ Zlatan ចង់​តែ​ឈ្នះ​ដើម្បី​ខ្លួន​ឯង មិន​មែន​ឈ្នះ​ដើម្បី​ក្រុម​ទាំង​មូល​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ប្រយុទ្ធ​កណ្តាល​របស់​ក្លឹប Inter Milan ​បាន​និយាយ​ប្រាប់​សារព័ត៌មាន Cds បែប​នេះ​ថា៖ “ខ្ញុំ​ស្រមៃ​លេង​ឲ្យ Inter តាំង​ពី​នៅ​ក្មេង ហេតុ​ហ្នឹង​ហើយ​ទើប​ខ្ញុំ​ចាប់​រៀនសូត្រ​ភាសា​អ៊ីតាលី ដោយ​ខ្ញុំ​ចង់​ធ្វើ​បាន​ដូច​ជា [Adriano] ដោយ​ខ្ញុំ​ស្រលាញ់​នូវ​ការ​លេង​របស់​គាត់​និង​អ្វី​ដែល​គាត់​សម្រេច​បាន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Lukaku/Zlatan

គេ​បន្ត​បោះ​ពាក្យ​ឌឺដង​ដល់ Zlatan និង​លើក​សរសើរ Ronaldo ដែល​សុទ្ធ​ជា​អតីត​មិត្ត​រួម​ក្រុម​របស់​ខ្លួន​នៅ Man Utd បែប​នេះ​ថា៖ “[Ibrahimovic] គេ​ជា​កីឡាករ​ល្អ គេ​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន និង​រក​បាន​ច្រើន​ជាង ៥០០ គ្រាប់​ហើយ​កាល​នៅ Man Utd យើង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា តែ​ពេល​នេះ​ខ្ញុំ​មក​ទី​នេះ​គឺ​ចង់​ឈ្នះ​ពាន​ដើម្បី​ Inter ហើយ​ Cristiano ក៏​ចង់​ឈ្នះ​ដើម្បី Juventus ខណៈ​ដែល Ibra គាត់​ចង់​ឈ្នះ​ដើម្បី​ខ្លួន​ឯង​ប៉ុណ្ណោះ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT