ក្រោយ​ថាក់ស៊ីន​លក់​ក្លឹប​ឲ្យ​សេដ្ឋី​អារ៉ាប់​ តើ Man City ចាយ​អស់​ប៉ុន្មាន​ហើយ ទម្រាំ​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ UCL?

ត្រលប់​ទៅ​រដូវ​កាល ២០០៧/០៨ ​ក្លឹប​មេឃ​ខៀវ Manchester City បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​អ្នក​ជំនួញ​ថៃ​ល្បី​ឈ្មោះ​គឺ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ​ហើយ​ដល់​ថ្ងៃ​ទី ១ ​កញ្ញា ឆ្នាំ ២០០៨ បុរស​ជនជាតិ​ថៃ​ក៏​ប្រកាស​លក់​ក្លឹប បន្ត​ទៅ​ដៃ​អ្នក​ថ្មី​ដែល​ជា​សេដ្ឋី​អារ៉ាប់​គឺ​លោក Sheikh Mansour ដែល​ជា​សមាជិក​នៃ​ខ្សែ​រាជវង្ស Abu Dhabi និង​ជា​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន Abu Dhabi Group។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម​ឡើយ​មុន​ឆ្នាំ ២០១០ Man City ប្រៀប​ដូច​ជា​ក្រុម​កម្រិត​មធ្យម​មួយ​នៅ​លីគ​អង់គ្លេស ដែល​ស្គាល់​ត្រឹម​រសជាតិ​ឈ្នះ​ពាន​តូចតាច​ក្នុង​ស្រុក ហើយ​នៅ​ពាន​អឺរ៉ុប​មិន​ធ្លាប់​ទទួល​បាន​សូម្បី​តែ​កៅអី​ឡើង​មក​លេង​នៅ​វគ្គ​ចែក​ពូល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ក្រោយ​ការ​ចូល​មក​គ្រប់គ្រង​ដោយ​សេដ្ឋី​អារ៉ាប់ ក្រុម​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Manchesteer ក៏​បាន​ប្រែ​មុខ​មាត់​ថ្មី ​និង​ទទួល​បាន​ភាព​ល្អ​ប្រសើរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​ឈាន​មក​ដល់​ចំណុច​កំពូល​ក្លាយ​ជា​ក្លឹប Man City ដូច​ដែល​គ្រប់​គ្នា​កំពុង​ខ្លាច​រអា​នៅ​ពេល​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុះ​មុន​នឹង City អាច​ឡើង​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ UCL ជា​លើក​ដំបូង​នៅ​ឆ្នាំ ២០២១ តើ​កាល​ពី​អតីត​កាល​ពួក​គេ​ធ្លាប់​ឆ្លង​កាត់​បរាជ័យ​ធ្ងន់ធ្ងរ​កម្រិត​ណា​ខ្លះ ហើយ​និយាយ​ពី​ការ​ចំណាយ​វិញ City ចាយ​អស់​ប៉ុន្មាន​ពាន់​លាន​ដុល្លារ​ហើយ? ខាង​ក្រោម​ CTS Sports បង្ហាញ​ចំណុច​ធំ ៣ ដែល​អ្នក​គួរ​តែ​ដឹង៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) ទំហំ​ប្រាក់​ដែល​បាន​ចំណាយ

បើ​ប្រៀបធៀប​កាល​ពី​យប់​មិញ ទាំង PSG និង Man City សុទ្ធ​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ធំ​នៅ​អារ៉ាប់ ហើយ​ចាប់​ផ្តើម​ទទួល​បាន​ទុន​វិនិយោគ​ធំ ក្នុង​រយៈ​ពេល​ជាង ១០ ឆ្នាំ​ចុង​ក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ PSG ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Qatar Sports Investments ពួក​គេ​ចាយ​អស់ ១,៥១ ពាន់​លាន​ដុល្លារ តែ​មក​មើល City ឯ​ណេះ​វិញ​រាប់​តាំង​ពី​ឆ្នាំ ២០០៨ រៀង​មក​គឺ​ចាយ​អស់​ដល់​ទៅ ២,៤២ ពាន់​លាន​ដុល្លារ​ឯ​ណោះ។ តួ​លេខ​ជាក់ស្តែង​ពួក​គេ​បាន​ចំណាយ​លើ​ការ​នាំ​យក​កីឡាករ​ថ្មី​ចូល​ក្រុម ដោយ​ចាយ​អស់​ច្រើន​ជាង ១០០ លាន​ដុល្លារ/រដូវ​កាល ចំនួន ១០ រដូវ​កាល​ផ្សេងៗ​ពី​គ្នា។ នេះ​បើ​តាម​ទិន្នន័យ​ពី TransferMarkt បាន​ចុះ​ផ្សាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) បណ្តុំ​កីឡាករ​តម្លៃ​កប់​ពពក​របស់ City

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់​តាំង​ពី​រដូវ​កាល ២០១៥/១៦ រៀង​មក ក្លឹប​ Man City ក៏​ផ្តើម​ចេះ​ចាយ​លុយ​ច្រើន​ជាង ៥០ លាន​អឺរ៉ូ លើ​ការ​ចុះ​ហត្ថលេខា​នាំ​យក​កីឡាករ​ថ្មី។ បើ​សួរ​ថា តើ​កីឡាករ​រូប​ណា​ខ្លះ​ដែល​ City ធ្លាប់​ចំណាយ​អស់​ច្រើន​បំផុត?

ក្នុង​នោះ​យើង​សង្ខេប​ឈ្មោះ​អ្នក​ទាំង ៥ មក​បង្ហាញ​ដូច​ខាង​ក្រោម៖

ការ​ទិញ​យក​ខ្សែ​ការពារ​កណ្តាល Aymeric Laporte ពី​ក្លឹប Athletic នៅ​ឆ្នាំ ២០១៨ ក្នុង​តម្លៃ ៦៥ លាន​អឺរ៉ូ

ការ​ទិញ​យក​ខ្សែ​ការពារ​ស្លាប​ស្តាំ Joao Cancelo ពី​ក្លឹប Juventus នៅ​ឆ្នាំ ២០១៩ ក្នុង​តម្លៃ ៦៥ លាន​អឺរ៉ូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ស្លាប​ស្តាំ Riyad Mahrez ពី​ក្លឹប Leicester នៅ​ឆ្នាំ ២០១៨ ក្នុង​តម្លៃ ៦៧,៨០ លាន​អឺរ៉ូ

ការ​ទិញ​យក​ខ្សែ​ការពារ​កណ្តាល Ruben Dias ពី​ក្លឹប Benfica នៅ​ឆ្នាំ ២០២០ ក្នុង​តម្លៃ ៦៨ លាន​អឺរ៉ូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ទិញ​យក​ខ្សែ​បម្រើ​ប្រយុទ្ធ Kevin de Bruyne ពី​ក្លឹប Wolfsburg នៅ​ឆ្នាំ ២០១៥ ក្នុង​តម្លៃ ៧៦ លាន​អឺរ៉ូ

យ៉ាង​ណា​ក៏​មាន​កីឡាករ​ចំនួន ១៧ រូប ដែល City មិន​ចំណាយ​អស់​សូម្បី​តែ​មួយ​សេន្យ​លើ​តម្លៃ​ផ្ទេរ ដោយ​ពួក​គេ​បាន​សម្រេច​ចិត្ត​មក​ចូលរួម​លើ​លក្ខខណ្ឌ​ផ្ទេរ​ឥត​តម្លៃ​ខ្លួន ហើយ​ក៏​មាន​កីឡាករ​កំពូលៗ​និង​ខ្លះ​បង្កើត​ភាព​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់​តួ​យ៉ាង​ដូច​ជា Patrick Vieira, Andy Cole និង Bacary Sagna ជា​ដើម។

៣) ជោគជ័យ​និង​បរាជ័យ​ដែល City ធ្លាប់​ហែល​កាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Man City ចាប់​ផ្តើម​ទទួល​បាន​ជោគជ័យ​ក្រោយ​ការ​ចុះ​ហត្ថលេខា​យក​បាន Sergio Aguero ដែល​ជា​ម៉ាស៊ីន​បញ្ចប់​ទី​ដ៏​ល្អ​មួយ ហើយ​គេ​ជា​ចំណែក​សំខាន់​ជួយ​ឲ្យ​ក្រុម​ស្គាល់​រសជាតិ​ឈ្នះ​ពាន​ Premier League នៅ​រដូវ​កាល ២០១១/១២ ក្រោយ​ខកខាន​អស់​រយៈ​ពេល​ ៤៤ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ៗ​មក​មាន​ទាំង​ជ័យជម្នះ​នៅ​ពាន​ EFL Cup, Community Shield, FA Cup និង Premier League ដែល​សរុប​មាន​ចំនួន ១៥ ពាន រាប់​ចាប់​ពី​ឆ្នាំ ២០០៨ ក្រោយ​ការ​មក​កាន់កាប់​របស់​មហាសេដ្ឋី​អារ៉ាប់។ ចន្លោះ​ពេល​នោះ​អ្នកចាត់ការ​ដែល​ដឹកនាំ​ក្លឹប​ឲ្យ​ទទួល​បាន​ផ្លែផ្កា​ច្រើន មាន​ដូច​ជា​លោក Roberto Mancini, Manuel Pellegrini និង​ចុង​ក្រោយ​នេះ​គឺ​លោក Pep Guardiola ដែល​ត្រៀម​នឹង​ជួយ​ក្លឹប​ឈ្នះ​ពាន Premier League លើក​ទី ៧ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ពី​បរាជ័យ​វិញ យើង​សូម​លើក​តែ​នៅ​ការ​ប្រកួត​ពាន​អឺរ៉ុប UEFA Champions League ដោយ​ពួក​គេ​បាន​ឡើង​មក​ដល់​វគ្គ​ចែក​ពូល​ជា​លើក​ដំបូង​នៅ​រដូវ​កាល ២០១១/១២ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក មាន​ឈ្មោះ​លេង​នៅ UCL បណ្ដាក់​គ្នា​ជា​រៀងរាល់​ឆ្នាំ។ ដល់​ឆ្នាំ ២០១៦ City ធ្វើ​ឲ្យ​មាន​ការ​សាទរ​ខ្លាំង បន្ទាប់​ពី​អាច​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​តែ​ត្រូវ​ចាញ់ Real Madrid ហើយ​ចន្លោះ​ពេល​ ១០ ឆ្នាំ​មក​នេះ​វគ្គ ៤ ក្រុម​ជា​កម្រិត​ខ្ពស់​បង្អស់​ហើយ​សម្រាប់​មេឃ​ខៀវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទើប​តែ​មក​ដល់​ឆ្នាំ ២០២១ កាល​ពី​យប់​មិញ​នេះ​ទេ City បាន​បង្កើត​កំណត់ត្រា​ប្រវត្តិសាស្ត្រ​សម្រាប់​ខ្លួន​ឯង តាម​រយៈ​ជ័យជម្នះ​ទៅ​លើ PSG ហើយ​កក់​បាន​កៅអី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​លើក​ដំបូង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ TransferMarkt

ហាមយកអត្ថបទពី CTS Sports ទៅចុះផ្សាយបន្ត ដោយគ្មានការអនុញ្ញាត!

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT