(វីដេអូ) Man City បន្ថែម​គ្រាប់​បាល់​លើ PSG បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ប្រកួត​ជើង​ទី ២ ក្នុង​ទឹកដី​អង់គ្លេស​កាល​ពី​យប់​មិញ ​ក្លឹប​បារាំង PSG ពុំ​បាន​ប៉ះប៉ូវ​គ្រាប់​បាល់​មក​វិញ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ខាង​ម្ចាស់ផ្ទះ​មាន​តែ​បន្ថែម ២ គ្រាប់​ទៀត​ឲ្យ ពោល​គឺ​លទ្ធផល​បញ្ចប់​ទៅ Man City យក​ឈ្នះ ២-០ (សរុប​ពីរ​ជើង​ ៤-១)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ជើង​ទី ២ នេះ Man City ស៊ុត​តែ ១២ លើក ចំ​គោលដៅ ៥ លើក គ្រប់គ្រង​បាល់ ៤៤ ភាគរយ ស្រប​ពេល​ដែល​ PSG ស៊ុត ១៤ លើក មិន​ចំ​គោលដៅ សូម្បី ១ លើក ត្បិត​បើ​ការ​គ្រប់គ្រង​បាល់​ល្អ​មាន ៥៦ ភាគរយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាប់​បាល់​បញ្ចប់​ទី​កើត​ឡើង​តាំង​ពី​នាទី​ទី ១១ ដោយ Riyad Mahrez មុន​ពេល​កីឡាករ​ដដែល​នេះ​បន្ថែម​មួយ​គ្រាប់​នៅ​នាទី ៦៣។ មក​ដល់​នាទី ៦៩ ស្រាប់​តែ​មាន​ការ​ប៉ះ​ទង្គិច​លើ​ទីលាន​នាំ​ឲ្យ Angel di Maria ទទួល​បាន​កាត​ក្រហម បន្សល់​កីឡាករ ១០ នាក់​សម្រាប់ PSG ល្មម​នឹង​អស់​ឱកាស​បន្ត​ក្តី​សង្ឃឹម​ត​ទៅ​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://youtu.be/ABCWNxg6zL0

បញ្ជាក់​ថា នេះ​ជា​លើក​ដំបូង​សម្រាប់​ក្លឹប Man City នូវ​ការ​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ដោយ​កន្លង​មក​អស់​ខ្ពស់​ហើយ​ត្រឹម​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT