UEFA ប្រកាស​ឲ្យ​ជម្រើស​ជាតិ​នៅ Euro 2020 អាច​បន្ថែម​ឈ្មោះ​កីឡាករ​ដល់​ ២៦ រូប

ការ​ប្រកួត​ព្រឹត្តិការណ៍ Euro 2020 ដែល​នឹង​ធ្វើ​ឡើង​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ ត្រូវ​បាន​សមាគម​បាល់ទាត់​អឺរ៉ុប UEFA ប្រកាស​អំពី​ការ​កែសម្រួល​នូវ​ចំណុច​សំខាន់​មួយ ពាក់ព័ន្ធ​នឹង​ទំហំ​នៃ​ការ​កោះ​ហៅ​កីឡាករ​មក​ចូលរួម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារ​នេះ​គឺ​ខុស​ពី​ឆ្នាំ​មុនៗ ដោយ​បញ្ជី​កីឡាករ​ដែល​អាច​ចុះ​ឈ្មោះ​ចូលរួម​ការ​ប្រកួត ជា​ធម្មតា​មាន​តែ ២៣ រូប​ប៉ុណ្ណោះ ប៉ុន្តែ UEFA បាន​ប្រកាស​ឲ្យ​បន្ថែម​ដល់ ២៦ រូប​នៅ​ព្រឹត្តិការណ៍ Euro 2020។ ប៉ុន្តែ​កំឡុង​ការ​ប្រកួត​នីមួយៗ គឺ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​តែ ២៣ រូប​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​កែសម្រួល​នេះ នឹង​ផ្តល់​ផល​ចំណេញ​បន្ថែម​ទៀត​សម្រាប់​ក្រុម​ដែល​មាន​បណ្តុំ​កីឡាករ​ល្អៗ​គរ​ជើង​គ្នា តួ​យ៉ាង​ដូច​ជា​អង់គ្លេស អេស្ប៉ាញ និង​អ៊ីតាលី ដែល​ពួក​គេ​ពោរពេញ​ដោយ​យុវជន ក៏​ដូច​ជា​កីឡាករ​ជើង​ចាស់​ថ្មី​មាន​សមត្ថភាព ហើយ​ពិត​ជា​ពិបាក​សម្រាប់​គ្រូ​បង្គោល​ក្នុង​ការ​សម្រេច​ថា​គួរ​ដាក់​នរណា​ទុក​នរណា៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT