បន្ទាប់ពីជោគជ័យព្រឹត្តិការណ៍ប្រកួត “ONE on TNT”កាលពីខែមេសាដែលផ្សាយទៅកាន់ម៉ោងពិសេសនៅសហរដ្ឋអាមេរិក ឥឡូវនេះស្ថាប័ន ONE ចាប់ផ្តើមព្រឹត្តិការណ៍ប្រកួតថ្មីទៀតហើយនៅខែឧសភានេះ។
ព្រឹត្តិការណ៍ប្រកួតថ្មីនេះជាពេលវេលាដ៏សំខាន់បំផុតក្នុងវិស័យគុនចម្រុះទៅកាន់ប្រទេសឥណ្ឌាសម្រាប់ ONE: DANGALដែលនឹងផ្សាយទូទាំងពិភពលោកនៅថ្ងៃសៅរ៍ ទី១៥ ខែឧសភា។
គូឯកប្រចាំព្រឹត្តិការណ៍ អធិរាជសង្វៀនទម្ងន់ធ្ងន់ ONE Heavyweight កីឡាករ Brandon “The Truth” Vera ត្រូវការពារខ្សែក្រវាត់ពិភពលោករបស់ខ្លួនទល់នឹងជើងខ្លាំងមកពីឥណ្ឌា Arjan “Singh” Bhullar ។ ខ្លាចាស់ Vera ជាស្តេចទម្ងន់យក្សនៅស្ថាប័ន ONE Championship យូរហើយ។
ចាប់តាំងពីប្រកួតលើកដំបូងកាលពីខែធ្នូ ឆ្នាំ២០១៤មក កីឡាករហ្វីលីពីន-អាមេរិកបានយកឈ្នះជើងខ្លាំងទម្ងន់ស្ទើរអស់ទៅហើយ។ អ្វីដែលគួរឲ្យកត់សំគាល់ទៀតនោះ គាត់បានផ្តួលដៃគូទាំងអស់នៅក្នុងទឹកទី១។
ទោះបីជាយ៉ាងណា ជើងខ្លាំងឥណ្ឌា Bhullar ដាក់ផែនការបញ្ចប់់រជ្ជកាលរបស់កីឡាករហ្វីលីពីន-អាមេរិក។
កីឡាករឥណ្ឌារហស្សនាម“Singh”ជាកីឡាករចំបាប់់អូឡាំពិកដែលមានជំនាញក្រោមកម្រិតពិភពលោកស័ក្តិសមក្នុងការចូលប្រឡួកក្នុងអាជីពគុនចម្រុះ។ រហូតដល់ពេលនេះគាត់មានប្រវត្តិប្រកួតឈ្នះ១០ដង និងចាញ់តែ១ដងប៉ុណ្ណោះ។ ជាមួយគ្នា គាត់ក៏មានជំនាញវ៉ៃឈរដ៏ល្អឥតខ្ចោះ ដែលបង្ហាញយ៉ាងច្បាស់នៅពេលប្រកួតលើកដំបូងឈ្នះ Mauro “The Hammer” Cerilli។
ប្រសិនបើ Bhullar អាចយកឈ្នះ Vera មានន័យថា គាត់់នឹងបង្កើតប្រវត្តិសាស្ត្រលើកដំបូងសម្រាប់ប្រទេសឥណ្ឌាដែលមានជើងឯកគុនចម្រុះពិភពលោក។
ក្រៅពីគូឯកមកពីឥណ្ឌា ព្រឹត្តិការណ៍ប្រកួត ONE: DANGAL គូផ្សេងៗទៀតក៏សុទ្ធតែជើងខ្លាំងមកពីឥណ្ឌាទាំងអស់ក្នុងនោះ Gurdarshan “Saint Lion” Mangat ជួប Roshan Mainam, កីឡាការិនីចំណាត់ថ្នាក់លេខ៤ទម្ងន់ strawweight នាង Ayaka “Zombie” Miura ក៏មានវត្តមានឡើងសង្វៀន ហើយតារាប្រដាល់ល្បីឈ្មោះថៃ Tawanchai PK.Saenchai Muaythaigym នឹងបង្ហាញមុខប្រកួតលើកដំបូងនៅសង្វៀន ONE នេះដែរ។
ចំណែកកីឡាការិនីចំបាប់ឥណ្ឌាដែលមិនទាន់ស្គាល់បរាជ័យ Ritu “The Indian Tigress” Phogat ត្រូវវិលមកកាន់សង្វៀនទៀតហើយដើម្បីបង្កើនសមត្ថភាពឲ្យកាន់តែល្អប្រសើរឡើង។
Phogat ត្រូវប្រកួតក្នុងព្រឹត្តិការណ៍ពានរង្វាន់ ONE Women’s Atomweight World Grand Prix ចុងខែឧសភានេះ ប៉ុន្តែនាងត្រូវឡើងសង្វៀនកម្តៅសាច់ដុំមួយប្រកួតសិនជាមួយកីឡាការិនីវៀតណាម-អាមេរិក Bi “Killer Bee” Nguyen នៅ ONE: DANGAL។ កីឡាការិនីឥណ្ឌារហស្សនាម “ខ្លាញីឥណ្ឌា”នេះជាឱកាសសម្រាប់នាងធ្វើឲ្យប្រទេសរបស់នាងមានមោទនភាពដើម្បីបន្ថែមទៅលើខ្សែភាពយន្តដ៏ល្បីល្បាញរបស់គ្រួសារនាងក្នុងនាមជាគ្រួសារអ្នកកីឡាចំបាប់។
ខាងក្រោមជាសមាសភាពគូប្រកួតទាំងអស់នៅ ONE: DANGAL។
សមាសភាពគូប្រកួតពេញ ONE: DANGAL
(ជើងឯក) Brandon Vera ប្រកួតជាមួយ Arjan Bhullar (ការប្រកួតខ្សែក្រវាត់ពិភពលោក ONE Heavyweight)
Tawanchai ប្រកួតជាមួយ Sean Clancy (មួយថៃទម្ងន់ bantamweight)
Bi Nguyen ប្រកួតជាមួយ Ritu Phogat (គុនចម្រុះទម្ងន់ atomweight)
Ayaka Miura ប្រកួតជាមួយ Rayane Bastos (គុនចម្រុះទម្ងន់ catchweight of 58.25 KG)
Gurdarshan Mangat ប្រកួតជាមួយ Roshan Mainam (គុនចម្រុះទម្ងន់ catchweight of 65 KG)
Anthony Do ប្រកួតជាមួយ Liang Hui (គុនចម្រុះទម្ងន់ catchweight of 57.7 KG)