ការប្រកួងរវាងក្រុម Manchester United និង Liverpool ត្រូវបានផ្អាកនៅយប់មិញ ដោយសារតែអ្នកគាំទ្រសម្រុកចូលរំខានខ្លាំងពេក។
ដំបូងឡើយអ្នកគាំទ្របានសម្រុកទៅកន្លែងស្នាក់នៅកីឡាករ ហើយបន្ទាប់មកទៀតក៏មាន១ក្រុមទៀតបានចូលទៅអុកឡុកដល់ទីលានប្រកួត Old Trafford តែម្ដង។ ការណ៍នេះធ្វើឱ្យការប្រកួតមិនអាចកើតមានឡើងបានទេ ដោយត្រូវស្វែងរកពេលវេលាក្រោយទៀតវិញ ព្រោះការពារសុវត្ថិភាព។
អ្នកគាំទ្រជាច្រើនចុះទៅធ្វើបែបនេះគឺដោយសារតែពួកគេចង់ឱ្យម្ចាស់ក្លឹប Manchester United លក់ក្លឹបនេះវិញទៅ បន្ទាប់ពីដឹកនាំក្លឹបគិតតែពីប្រាក់នោះ។ ត្រកូល Glazer គឺជាម្ចាស់ភាគហ៊ុនច្រើនជាងគេរបស់ Man Utd ហើយលោកក៏បានចូលរួមបង្កើតពានរង្វាន់ European Super League កាលពីពេលកន្លងទៅនេះដែរ៕
ប្រភព៖ DailyMail