Neville ឈរ​ខាង​អ្នក​គាំទ្រ ស្រែក​ឲ្យ​ត្រកូល Glazer លក់​ក្លឹប ហើយ​ចុះចេញ​ពី​តំណែង

នៅ​ការ​ប្រកួត​រវាង Man Utd និង Liverpool នៅ​ឯ​កីឡដ្ឋាន Old Trafford កាល​ពី​យប់​មិញ ពុំ​អាច​ចាប់ផ្តើម​ទៅ​បាន​នោះ​ទេ ក្រោយ​ពី​អ្នក​គាំទ្រ​ជា​ច្រើន​បាន​រត់​ចូល​មក​ក្នុង​កីឡដ្ឋាន ហើយ​លើក​បដា​ស្រែក​តវ៉ា​ទាមទារ​ឲ្យ​ត្រកូល Glazer ចុះ​ចេញ​ពី​តំណែង​ជា​ម្ចាស់​ក្លឹប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ​នឹង​រឿង​នេះ Gary Neville ធ្លាប់​ជា​អតីត​កីឡាករ​នៅ​បិសាច​ក្រហម​មួយ​រូប ក៏​បាន​ចេញ​មក​និយាយ​គាំទ្រ​ដល់​សកម្មភាព​របស់​អ្នក​គាំទ្រ​កាល​ពី​យប់មិញ ហើយ​ជឿ​ថា​វា​សក្តិសម​ដល់​ពេល​ដែល​ត្រកូល Glazer ត្រូវ​លក់​ក្លឹប​ទៅ​ឲ្យ​អ្នក​ថ្មី​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Neville និយាយ៖ “ត្រកូល Glazer បាន​រឹងមាំ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ដោយ​តាំង​ពី​ឆ្នាំ ២០០៤ ពួក​គេ​បាន​ធ្វើ​ឲ្យ​ក្លឹប​មួយ​នេះ មាន​កីឡដ្ឋាន​ល្អ​បំផុត​ប្រចាំ​ផ្ទៃ​ប្រទេស និង​ក្លឹប​ជា​ល្អ​បំផុត​នៅ​អឺរ៉ុប ជាមួយ​នឹង​ទីលាន​ហ្វឹកហាត់​ដ៏​ល្អ​ដាច់​គេ​មួយ ហើយ​ក្រុម​ក៏​បាន​ឡើង​ទៅ​លេង​នៅ​វគ្គ ៨ ក្រុម ៤ ក្រុម និង​ផ្តាច់ព្រ័ត្រ Champions League ជាមួយ​ជ័យជម្នះ​នៅ​លីគ​សឹង​តែ​រៀងរាល់​រដូវ​កាល”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត៖ “តែ​មើល​មក​ក្លឹប​ពេល​នេះ កីឡដ្ឋាន​មើល​ទៅ​ស្អាត​ល្អ​ហើយ តែ​នៅ​ពី​ក្រោយ​នោះ​វា​ត្រូវ​បាន​បំផ្លាញ ហើយ​មើល​ទីលាន​ហ្វឹកហាត់​ក៏​មិន​បាន​ជាប់​ឈ្មោះ​សូម្បី​តែ Top 5 នៅ​ផ្ទៃ​ប្រទេស រី​ឯ​នៅ Champions League ខកខាន​ការ​លេង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​រយៈ​ពេល ១០ ឆ្នាំ និង​នៅ​លីគ​ក្រុម Man Utd មិន​ទាន់​បាន​ឈ្នះ ៨ ឆ្នាំ​មក​ហើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“វា​ក៏​ដល់​ពេល​ដែល​ត្រកូល Glazer កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ ហើយ​អ្នក​គាំទ្រ​ក៏​ដល់​ពេល​ដែល​ត្រូវ​ក្រោក​ឈរ ទាមទារ​លើ​រឿង​នេះ​ដែរ តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ ប្រសិន​ត្រកូល Glazer ចង់​លក់​ក្លឹប គឺ​ពេល​នេះ​ហើយ​សក្តិសម​បំផុត និង​ជា​រឿង​ដែល​គួរ​ឲ្យ​គោរព​បំផុត​ប្រសិន​ពួក​គេ​ធ្វើ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT