(វីដេអូ) Ronaldo រក​បាន ២ គ្រាប់​ឲ្យ Juve ឥត​ន័យ​រឿង​ប្រជែង​ពាន តែ​សល់​ត្រឹម​ក្តី​សង្ឃឹម Top 4

ការ​ប្រកួត​នៅ Serie A យើង​រក​ឃើញ​ក្រុម​ឈ្នះ​ជើង​ឯក​ហើយ​ត្រឹម​ជុំ​ទី ៣៤ នោះ​គឺ​បាន​ទៅ​លើ​ក្រុម Inter Milan ដែល​ពួក​គេ​មាន ៨៣ ពិន្ទុ វ៉ា​ដាច់​ក្រុម​លេខ ២ ដល់​ទៅ ១៣ ពិន្ទុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​យើង​ទៅ​មើល​ក្រុម​លេខ ២/៣/៤ មាន​លំដាប់​ពិន្ទុ​ស្មើ​គ្នា ដោយ​រួម​មាន Atalanta, Juventus និង Milan មាន ៦៩ ពិន្ទុ ខណៈ​ដែល​ក្រុម​លេខ ៥ Napoli មាន ៦៧ ពិន្ទុ។ ពួក​គេ​កំពុង​ប្រជែង​គ្នា​យក​កៅអី Top 4 ដើម្បី​ទៅ​ចូលរួម​ការ​ប្រកួត​ពាន​អឺរ៉ុប​ UCL រដូវ​កាល​ក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ទៅ​មើល​ការ​ប្រកួត​របស់ Juventus ដែល​ជា​ក្រុម​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​នោះ​គឺ Ronaldo រក​បាន ២ គ្រាប់​ម្នាក់​ឯង​នៅ​យប់​ថ្ងៃ​អាទិត្យ លើ​ជ័យជម្នះ​យក ៣ ពិន្ទុ​ពី Udinese។ CR7 រក​បាន​មួយ​គ្រាប់​នៅ​នាទី ៨៣ ដោយ​បាល់​ប៉េណាល់ទី និង​បន្ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទី ៨៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនា​វីដេអូ​ខាង​ក្រោម៖

បញ្ជាក់​ថា សម្រាប់ Ronaldo រដូវ​កាល​នេះ គេ​មិន​បាន​ឈ្នះ​ពាន​រង្វាន់​ធំ Serie A និង UCL អ្វី​នោះ​ទេ ដោយ​ក្តី​សង្ឃឹម​តែ​មួយ​គត់​គឺ​ពាន​រង្វាន់​បុគ្គល Top Scorer ប្រចាំ​លីគ ដោយ​បច្ចុប្បន្ន​កីឡាករ​ព័រទុយហ្គាល់​នាំ​មុខ​គេ​រក​បាន ២៧ គ្រាប់ តាម​ពី​ក្រោយ​ដោយ Romelu Lukaku មាន ២១ គ្រាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT