(វីដេអូ) Messi ២ គ្រាប់+Greizmann ១ គ្រាប់ សម្រេច​យក ៣ ពិន្ទុ​ឲ្យ Barcelona យប់មិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ការ​ប្រកួត​ជុំ​ទី ៣៤ កាល​ពី​យប់​មិញ រវាង​ក្រុម Valencia និង Barcelona នៅ​ឯ​កីឡដ្ឋាន Mastella បាន​បញ្ចប់​ទៅ​ក្រោម​លទ្ធផល ២-៣។ ជា​លទ្ធផល​ខាង Barcelona បន្ថែម​ ៣ ពិន្ទុ​មក​ឈរ​នៅ​លេខ ៣ មាន ៧៤ ពិន្ទុ​ស្មើ Real Madrid ហើយ​ចាញ់ At Madrid ចំនួន ២ ពិន្ទុ ខណៈ​ដែល Valencia ឈរ​លេខ ១៤ មាន ៣៦ ពិន្ទុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើង​ទៅ​មើល​ស្ថិតិ​ប្រកួត​បន្តិច ដោយ​ខាង​ក្រុម​ម្ចាស់ផ្ទះ​ហាក់​មិន​សូវ​មាន​បាល់​លេង​នោះ​ទេ ដោយ​ពេញ ៩០ នាទី​គ្រប់គ្រង​បាល់​ត្រឹម ៣២ ភាគរយ ស៊ុត ៩ លើក ចំ​គោលដៅ ៤ លើក​ប៉ុណ្ណោះ បើ​ធៀប​នឹង​ក្រុម​ភ្ញៀវ​ពួក​គេ​គ្រប់គ្រង​បាល់ ៦៨ ភាគរយ ស៊ុត ១៤ លើក ចំ​គោលដៅ ៧ លើក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាប់​បាល់​ខាង Valencia ធ្វើ​បាន​ដោយ​កីឡាករ Gabriel Paulista នៅ​នាទី ៥០ និង Carlos Soler នៅ​នាទី ៨៣ ខណៈ​ខាង​ក្រុម​ Barcelona ធ្វើ​បាន​ដោយ Lionel Messi ពីរ​គ្រាប់ នៅ​នាទី ៥៧ និង ៦៩ ហើយ Antoine Griezmann នៅ​នាទី ៦៣។ បញ្ជាក់​ថា​ M10 ក៏​រក​បាន​គ្រាប់​បាល់ Free-Kick មួយ​ដែរ ដែល​វា​ជា​ការ​បញ្ចប់​ទី Direct Free-Kick លើក​ទី ៥០ ឲ្យ​ក្លឹប Barcelona៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://youtu.be/hNTlnX8Vfnc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT