(វីដេអូ) Gareth Bale ​ពាក់​អាវ​មាន​អក្សរ​ខ្មែរ ស៊ុត Hat-Trick ​ឲ្យ Spurs យក​ឈ្នះ ៤-០ លើ Sheffield

នៅ​ការ​ប្រកួត​ជុំ​ទី ៣៤ ក្រុម​ម្ចាស់ផ្ទះ Tottenham Hotspur បាន​យក​ឈ្នះ ៤-០ ទៅ​លើ Sheffield United ដែល​នាំ​ឲ្យ​តារាង​ចំណាត់ថ្នាក់​មាន​ការ​ប្រែប្រួល​នៅ​យប់មិញ។ Spurs មាន ៥៦ ពិន្ទុ ឈរ​លេខ ៥ ស្រប​ពេល​ដែល Sheffield បន្ត​ឈរ​នៅ​បាត​តារាង​មាន ១៧ ពិន្ទុ។

បញ្ជាក់​ថា​ការ​ប្រកួត​ពី​យប់មិញ​ Spurs បាន​ពាក់​អាវ​មាន​អក្សរ​ខ្មែរ ជា​ការ​គាំទ្រ​ដល់​អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា ISF ដោយ​ភ្ជាប់​ជា​អក្សរ​ខ្មែរ​មួយ​ជួរ​ខាង​ក្រោម Logo គឺ “ពី​កម្ពុជា ដោយ AIA”។

ទៅ​មើល​ស្ថិតិ​ការ​ប្រកួត​ខាង​ក្រុម​ម្ចាស់ផ្ទះ គ្រប់គ្រង​បាល់ ៦៦ ភាគរយ ស៊ុត ២០ លើក ចំ​គោលដៅ ១១ លើក ខណៈ​ក្រុម​ភ្ញៀវ​គ្រប់គ្រង​បាល់​បាន​តែ ៣៤ ភាគរយ ស៊ុត ៨ លើក ចំ​គោលដៅ ១ លើក​គត់។

គ្រាប់​បាល់​បញ្ចប់​ទី​ធ្វើ​បាន​ដោយ Gareth Bale ៣ គ្រាប់​ម្នាក់​ឯង ឬ​ជា Hat-Trick នៅ​នាទី ៣៦, ៦១ និង ៦៩ ស្រប​ពេល​ដែល Son Heung-min ក៏​បន្ថែម​គ្រាប់​បាល់​ទី ៤ នៅ​នាទី ៧៧ ហើយ​រក្សា​លទ្ធផល​ដល់​បញ្ចប់​ការ​ប្រកួត៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT