ខ្សែការពារ Dani Alves ចង់ឃើញខ្សែប្រយុទ្ធ Lionel Messi បន្ដលេងនៅក្រុម FC Barcelona ទៀត មិនចាំបាច់ចាកចេញទៅណាទេ ប្រយ័ត្នស្ដាយក្រោយដូចខ្លួន។
នៅសល់ពេល២ខែទៀតប៉ុណ្ណោះ កុងត្រារបស់ Messi នឹងអស់ជាមួយក្រុម Barcelona ហើយ។ ខណៈដែលការចរចាកុងត្រាថ្មីក៏នៅមិនទាន់សម្រេចបាននៅឡើយ ព្រោះត្រូវពិភាក្សារឿងជាច្រើនទៀត ជាពិសេសតម្លៃពលកម្មតែម្ដង។ ដោយសារមិនអាចសម្រេចនេះហើយ ទើបបានជាមានក្លឹបជាច្រើនចង់បាន Messi ទៅលេងឱ្យដែរ ដូចជា PSG និង Manchester City ជាដើម។
ដោយឡែកសម្រាប់ Alaves វិញ ដែលជាអតីតមិត្តរួមក្រុមរបស់ Messi ដែរនោះ បានចេញមកនិយាយថាខ្លួនចង់ឃើញកីឡាករអាហ្សង់ទីននេះលេងនៅ Barcelona ទៀត មិនចង់ឱ្យទៅណាទេ។ Messi សក្ដិសមបំផុតនៅក្លឹបនេះ ហើយប្រសិនបើសម្រេចចិត្តចេញនោះអាចនឹងមានការសោកស្ដាយនៅពេលក្រោយ ដូចខ្លួនកាលពីឆ្នាំ២០១៦មិនខាន៕ប្រភព៖ DailyMail