Zidane ​ព្រមាន​ Bayern ​ថា Real Madrid ​នឹង​លេង​មិន​ទុក​មុខ​ឱ្យ​ទេ

លោក Zidane ​ថា​ក្រុម Real Madrid ​នឹង​លេង​ប្រយុទ្ធ​កាន់​តែ​ខ្លាំង​នៅ​ទឹក​ដី​របស់​ខ្លួន ​បើ​ទោះ​ជា​ចំណេញ​គ្រាប់​បាល់​ក្នុង​ការ​ប្រកួត​ជើង​ទី​១​ហើយ​ក៏​ដោយ។

ក្រុម Real Madrid ​នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Bayern Munich ​ជើង​ទី​២​នៅ​វេលា​ម៉ោង១:៤៥​នាទី​រំលង​អាធ្រាត្រ​យប់​នេះ។ ខណៈ​ដែល​ជើង​ទី​១​កន្លង​ទៅ ​ក្រុម​របស់​លោក Zidane ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ១-២ ​រួច​ហើយ។ ត្បិត​តែ​ឈ្នះ​យ៉ាង​នេះ​មែន ប៉ុន្តែ​អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​រូប​នេះ ​បាន​និយាយ​ថា​ក្រុម​របស់​លោក​មិន​លេង​ការពារ​ដើម្បី​រក្សា​លទ្ធផល​ជើង​ទី​១​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ក្រុម Real Madrid ​មាន​តែ​លេង​ប្រយុទ្ធ​កាន់​តែ​ខ្លាំង​ថែម​ទៀត ដើម្បី​ស្វែង​រក​គ្រាប់​បាល់។

សូម​បញ្ជាក់​ថា​ក្រុម Real Madrid ​ប៉ះ Bayern Munich ​៦​ដង​ចុង​ក្រោយ​នេះ ​មិន​ដែល​ចាញ់​នោះ​ទេ។ ខណៈ​ដែល​ពួកគេ​ក៏​បាន​ទម្លាក់​ក្រុម​ខ្លាំង​របស់​អាល្លឺម៉ង់​ជា​ច្រើន​ដង​មក​ហើយ នា​ពាន​រង្វាន់ UEFA Champions League ​នេះ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT