Bukayo Saka មើលឃើញថាក្រុម Arsenal បើទោះជានៅសល់គ្នាត្រឹម១០នាក់មែន ប៉ុន្តែនៅតែលេងបានល្អជាងក្រុម Villarreal ទៅទៀត ទោះចាញ់ ២-១ ក៏ដោយ។
ក្រុម Arsenal បានបរាជ័យ ២-១ ក្រោមថ្វីជើងក្រុម Villarreal នៅយប់មិញនេះនៃពានរង្វាន់ Europa League ដោយ Manu Trigueros និង Raul Albio ស៊ុតម្នាក់មួយគ្រាប់ឱ្យក្រុមម្ចាស់ផ្ទះ មុនពេលក្រុមភ្ញៀវរកបាន១គ្រាប់តាមពីក្រោយវិញ ដោយ Nicolas Pepe ។ ១គ្រាប់របស់ Pepe នេះ ក៏ជាគ្រាប់បាល់ផ្ដល់ក្ដីសង្ឃឹមឱ្យ Arsenal នៅជើងទី២ផងដែរ។
ក្រោយពីចប់ការប្រកួត Saka ខ្សែប្រយុទ្ធស្លាបរបស់ក្រុម Arsenal បានបង្ហាញចំណាប់អារម្មណ៍ថា៖ “មានចំណុចល្អជាច្រើនសម្រាប់យើងនៅតង់ទី២។ វាជាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយការប្រកួតចាប់ផ្ដើមយើងមិនអាចបង្កើតឱកាស មិនបាត់បង់ការគ្រប់គ្រងជាច្រើន។ តែនៅតង់ទី២យើងចាប់ផ្ដើមធ្វើបានល្អវិញ។ វាជាឱកាសល្អមួយដែលរកបាន១គ្រាប់ក្រៅដីនេះ វាជាក្ដីសង្ឃឹមរបស់យើងនៅជើងទី២។ ទោះសល់១០នាក់ តែយើងបានធ្វើបានល្អជាងក្រុមគេទៅទៀត”៕ប្រភព Goal