លោក Ole កំពុងបញ្ចុះបញ្ចូលខ្សែប្រយុទ្ធ Edinson Cavani ឱ្យបន្ដលេងឱ្យក្រុម Manchester United ទៀតនៅរដូវកាលក្រោយនេះ បន្ទាប់ពីរូបគេជួយក្រុមបានច្រើនកន្លងមក។
Cavani ចង់ចាកចេញពី Old Trafford ហើយ បន្ទាប់ពីអស់កុងត្រារបស់គេ ដោយចង់ទៅលេងនៅតំបន់អាមេរិកខាងត្បូងវិញ។ ការចង់ចាកចេញនេះ ត្រូវបានគេដឹងថាកីឡាករអ៊ុយរុយហ្គាយរូបនេះ មិនចូលចិត្តការរស់នៅអង់គ្លេសឡើយ បើទោះជាបានលេងឱ្យក្លឹបល្បីមួយក៏ដោយ។
ដោយសារតែមើលឃើញ ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំនៅលេងបានល្អ ជាពិសេសយប់មិញរកបាន២គ្រាប់ម្នាក់ឯងជាប់ជា Man of The Match ទល់ក្រុម Roma ផងនោះ លោក Ole អ្នកចាត់ការក្រុមបិសាចក្រហម កំពុងបញ្ចុះបញ្ចូលឱ្យរូបគេលេងបន្ដ១ឆ្នាំទៀត។ លោកថា Old Trafford នឹងមានបរិយាកាសផ្សេងពីពេលបច្ចុប្បន្ន ប្រសិនបើមានអ្នកគាំទ្រចូលទស្សនា។ ហើយរដូវកាលក្រោយ ស្ថានភាពនឹងត្រលប់ដូចដើមវិញមិនខាន៕ប្រភព Dailymail