ម្ចាស់​ក្លឹប Man City ៖ យើង​នឹង​ធ្វើ​ឱ្យ​ក្រុម​ក្លាយ​ជា​ក្រុម​ខ្លាំង​បំផុត​លើ​លោក​

Sheikh Mansour ​ម្ចាស់​ក្លឹប Manchester City ​ប្ដេជ្ញា​នាំ​ក្រុម​មួយ​នេះ​ឱ្យ​ឈាន​ដល់​គោលដៅ​ក្លាយ​ជា​ក្លឹប​ខ្លាំង​ជាង​គេ​បំផុត​នៅ​លើ​លោក​នេះ។

លោក Sheikh Mansour ​បាន​ទិញ​ក្លឹប Man City ​នៅ​ឆ្នាំ​២០០៨ ​ដោយ​គ្រា​នោះ​មាន​តម្លៃ​២៦៥​លាន​ផោន​ប៉ុណ្ណោះ។ រយៈ​ពេល​១០​ឆ្នាំ​មក​នេះ ​លោក​បាន​ចំណាយ​ប្រាក់​បន្ថែម​ពី​លើ​តម្លៃ​ទិញ​នេះ​ជា​ច្រើន​លាន​ផោន​ថែម​ទៀត ​ដើម្បី​ធ្វើ​ឱ្យ​ក្រុម​នេះ​ក្លាយ​ជា​ក្រុម​ខ្លាំង និង​មាន​ឱកាស​លើក​ពាន Premier League ​ដូច​ពេល​បច្ចុប្បន្ន​នេះ។ គោលដៅ​របស់​សេដ្ឋី​ខាង​លើ​នេះ មិ​នត្រឹម​តែ​ចង់​លើក​ពាន​នេះ​ប៉ុណ្ណោះ ​ពោល​គឺ​ចង់​ធ្វើ​ឱ្យ Man City ​ក្លាយ​ជា​ក្លឹប​ខ្លាំង​ជាង​គេ​លើ​លោក​នេះ​តែ​ម្ដង។

“ដំណើរ​របស់ City ​មិន​ទាន់​ដល់​គោលដៅ​ទេ។ ពួកគេ​បាន​ឆ្លង​កាត់​រឿង​ជា​ច្រើន ​ទាំង​កម្រិត​ទាប និង​ខ្ពស់។ City ​ជា​គ្រប់​យ៉ាង​ដែល​ខ្ញុំ​កំពុង​សម្លឹង​មើល។ វា​គឺ​ជា​ក្រុម​យក្ស​មួយ ដែល​កំពុង​ដេក​លក់។ ខ្ញុំ​នឹង​ធ្វើ​ឱ្យ​ក្លឹប​នេះ​ក្លាយ​ជា​ក្លឹប​ខ្លាំង​ជាង​គេ​បំផុត​នៅ​លើ​លោក​នេះ។ វា​ជា​គោលដៅ​ដែល​យើង​ត្រូវ​តែ​សម្រេច​ឱ្យ​បាន”។ សម្ដី​របស់​លោក Sheikh Mansour៕ប្រភព៖ DailyMail

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT