ក្រោមការដឹកនាំរបស់គ្រូថ្មី ក្រុម Spurs មើលឃើញជ័យជម្នះលើក្រុម Southampton បានក្នុងលទ្ធផល ២-១ សម្រាប់ការប្រកួតពានរង្វាន់ English Premier League នៅយប់មិញនេះ។
បន្ទាប់ពីបណ្ដេញលោក Jose Mourinho ចេញ ក្រុម Spurs បានតែងតាំងលោក Ryan Mason មកដឹកនាំក្រុមជាបណ្ដោះអាសន្ន។ ក្រោមការដឹកនាំរបស់គ្រូបង្វឹកវ័យក្មេងនេះ ឃើញថាទទួលបានលទ្ធផលល្អសម្រាប់ប្រកួតទី១នេះ ដោយយកឈ្នះលើក្រុម Southampton បានក្នុងលទ្ធផល ២-១។ ដែល២គ្រាប់សម្រេចបាន ចេញពី Gareth Bale ១គ្រាប់ និង Son ១គ្រាប់។
៣ពិន្ទុបន្ថែមនេះ បានជួយក្រុម Spurs ឡើងទៅលេខ៦ក្នុងតារាង Premier League និងចាញ់ក្រុមចំណាត់ថ្នាក់លេខ៤ ត្រឹមតែ២ពិន្ទុប៉ុណ្ណោះ៕
ប្រភព៖ DailyMail