ស្ងាត់ៗ Sancho ក្លាយជាកីឡាករអង់គ្លេសដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Bundesliga

Jadon Sancho បានក្លាយជាកីឡាករអង់គ្លេសដែលរកបានគ្រាប់បាល់បានជាងគេក្នុងប្រវត្តិសាស្ត្រ Bundesliga ជាមួយនឹងគ្រាប់បាល់មួយគ្រាប់ដ៏អស្ចារ្យទោះបីបរាជ័យ ៤-១ ក្រោមថ្វីដៃ RB Leipzig យ៉ាងណាក្ដីកាលពីថ្ងៃសៅរ៍។កីឡាករខ្ចីជើងពី Manchester United ម្នាក់នេះបានចូលរួមជាមួយក្លឹបចាស់វិញកាលពីខែមករា បន្ទាប់ពីត្រូវបាន Erik Ten Hag ដាក់ពហិការមិនអោយរូបគេចូលលេងដោយសារតែមានបញ្ហាទាស់ពាក្យសម្ដីគ្នាបន្ដិចបន្ដួចដែលកាលនោះ Ten hag ចង់អោយគេសុំទោសមកលើខ្លួន តែSanchoមិនសុំទោសដាច់ខាតទើបរូបគេត្រូវ Dortmund ខ្ចីជើងយកមកវិញ។ គួររំលឹកផងដែរថា Dortmund ទទួលបាន៧៣លានផោនពីបិសាចក្រហមកាលពីឆ្នាំ២០២១លើតម្លៃខ្លួនរបស់គេ។ កិច្ចខិតខំប្រឹងប្រែងនេះបាននាំគាត់ឱ្យឆ្លងកាត់កំណត់ត្រារបស់អតីតកីឡាករ Nottingham Forest និង Arsenal គឺកីឡាករ Tony Woodcock ដែលបានបង្ហាញខ្លួន ១៥៥ដងអោយ Koln ក្នុងកំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ និង ៨០។ ទោះបីជាយ៉ាងណាក៏ដោយកីឡាករវ័យ២៤ឆ្នាំរូបនេះទំនងជាមិនអាចរក្សាបាននូវសមិទ្ធិផលនេះបានយូរឡើយជាមួយ Harry Kaneដែលកំពុងស្រែកឃ្លានគ្រាប់បាល់គួរឱ្យភ្ញាក់ផ្អើលសម្រាប់រដូវកាលដំបូងរបស់គេនៅ Bayern Munich។

គិតត្រឹមពេលនេះរូបគេរកបាន៤០គ្រាប់ក្នុងនាមជាកីឡាករអង់គ្លេសដែលលេងនៅទឹកដីអាល្លឺម៉ង់ខណៈដែល​ Harry Kane មាន៣៥គ្រាប់(ត្រឹមមួយរដូវកាលប៉ុណ្ណោះ)។ ជាការពិតកំណត់ត្រានេះ Kane អាចនឹងបំបែកបានឆាប់ៗខាងមុខនេះ។

 

ប្រភព: បរទេស

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT