ខ្សែបម្រើសញ្ជាតិហូឡង់វ័យ២៧ឆ្នាំបានស៊ូទ្រាំនឹងពេលវេលាដ៏គួរឱ្យរន្ធត់មួយចាប់តាំងពីបានចូលរួមជាមួយបិសាចក្រហមក្នុងកិច្ចព្រមព្រៀងតម្លៃ ៤០លានផោនពី Ajax តាំងពីឆ្នាំ២០២០ ដោយស្ទើរតែមិនបានលេងក្រោមការដឹកនាំរបស់អ្នកចាត់ការផ្សេងៗគ្នា រួមទាំង Erik ten Hag ផងដែរ។ Van de Beek ត្រូវបានក្លឹបចាត់ទុកជាថាលើសពីតម្រូវការនៅដើមរដូវកាលនេះ ប៉ុន្តែមិនសម្រាប់លក់។ ក្រោយមកគាត់បានចូលរួមជាមួយ Eintracht Frankfurt ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែមករា ប៉ុន្តែក្លឹប Bundesliga មិនមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើគាត់ជាអចិន្ត្រៃយ៍ទេ។
Man United នឹងព្យាយាមដក Van de Beek ឱ្យបានល្អក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។ ទោះបីជាយ៉ាងណាក៏ដោយ ភ្នាក់ងាររបស់គាត់គឺលោក Guido Albers បានបង្ហើបថាក្លឹបមិនចង់ឱ្យគាត់ចូលរួមជាមួយគូប្រជែងក្នុងស្រុកនោះទេ។
ថ្លែងនៅលើ ESPN លោក Albers ដែលកំពុងធ្វើការជាមួយ Van de Beek ម្តងទៀតបាននិយាយថា៖
“សម្រាប់ខ្ញុំ វាគឺជាពេលវេលាដ៏ល្អមួយក្នុងអាជីពរបស់គាត់ក្នុងការជ្រើសរើសវាម្តងទៀត។ យើងបាននិយាយជាមួយគ្នាថា “ត្រឡប់ទៅភាពដើមវិញ” ។ គាត់បានបាត់បង់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គាត់ចង់លេង និងពិតជាចង់លេងណាស់ ។
“ខ្ញុំបានឈានដល់កិច្ចព្រមព្រៀងជាមួយ Frankfurt សម្រាប់គាត់។ Frankfurt នៅតែមានជម្រើសរហូតដល់ថ្ងៃទី ៣០ ខែមិថុនា, ជាផ្លូវការឥឡូវនេះគាត់នឹងត្រលប់ទៅ Manchester United ហើយឥឡូវនេះខ្ញុំកំពុងពិភាក្សាជាមួយគាត់។ Donny មិនចង់បន្តនៅ Premier League ទេ ព្រោះ Man United មិនចង់បានគាត់នោះទេ។ នោះមិនមែនជាជម្រើសដ៏ល្អសម្រាប់គាត់ទេ។ គាត់ត្រូវការត្រលប់ទៅក្លឹបដែលអាចឱ្យគាត់លេងបាល់បានល្អឡើងវិញ។ តែទោះក្នុងកាលៈទេសៈណាក៏ដោយ គាត់នឹងមិនត្រលប់ទៅ Ajax វិញដាច់ខាត។
ប្រភព បរទេស