Barcelona ថាចង់បាន Kimmich ភ្លាម Bayern បើកភ្លើងខៀវភ្លែត

Barcelona បាននឹងកំពុងរៀបចំបញ្ជីសម្រិតសម្រាំងសម្រាប់គោលដៅដ៏សំខាន់មួយនៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ ហើយ Joshua Kimmich ត្រូវបានរួមបញ្ចូលក្នុងគំរោងនោះផងដែរ។ ទោះបីជាបែបនេះក៏ដោយ Xavi Hernandez ក៏ជាអ្នកគាំទ្រដ៏ងប់ងុលរបស់ខ្សែបម្រើ Bayern Munich និងអាល្លឺម៉ង់ ដែលគាត់ចង់យកមកបន្ថែមក្នុងក្រុមរបស់គាត់សម្រាប់រដូវកាលក្រោយផងដែរ។Bayern កាន់តែបើកចំហចំពោះគំនិតនៃការលក់ Kimmich ទោះបីជាគាត់ជាកីឡាករដ៏សំខាន់បំផុតរបស់ពួកគេក៏ដោយ។ កិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅចុងបញ្ចប់រដូវកាលក្រោយ បើគ្មានកិច្ចព្រមព្រៀងបន្តណាមួយកើតឡើងនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខទេ នោះគាត់នឹងមានឈ្មោះនៅលើទីផ្សារដោះដូរកីឡាករ។

របាយការណ៍​ក៏​បាន​បញ្ជាក់​ដែរ​ថា Bayern មាន​ឆន្ទៈខ្ពស់ក្នុងការ​ចរចា​ជាមួយ Barcelona។ ជាពិសេសពួកគេនឹងចង់ធ្វើកិច្ចព្រមព្រៀងដោះដូរដែលពាក់ព័ន្ធរវាង Kimmich និង Frenkie de Jong ឬ Ronald Araujo ត្រូវបានដាក់បញ្ចូល។

Araujo និង de Jong ទាំងពីរនាក់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញនៅរដូវក្តៅខាងមុខ ទោះបីជា Barcelona នឹងដឹងថាពួកគេនឹងមានតម្លៃថ្លៃជាង Kimmich ក៏ដោយ ជាពិសេសការពិចារណាលើស្ថានភាពកិច្ចសន្យារៀងៗខ្លួន។ Bayern អាច​នឹង​ត្រូវ​បន្ថែមលុយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដើម្បី​ល្បួងកីឡាករមកពីកាតាឡាន់ទាំងពីរនាក់នេះ។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT