ការប្រកួតពានរង្វាន់ UEFA Champions League និង Europa League នៅសប្ដាហ៍ក្រោយ មិនមានផ្អាកអ្វីនោះទេ ពោលគឺនឹងដំណើរការជាធម្មតាទៅមុខ។
រឿងចម្រូងចម្រាសដែលមានក្លឹបច្រើនចូលរួមពានរង្វាន់ European Super League ជិតនឹងបិទបញ្ចប់ហើយ ក្រោយពីក្លឹបធំៗទាំង៦នៅអង់គ្លេស បានប្រកាសដកខ្លួនវិញ។ ស្របពេលក្លឹបនៅអេស្ប៉ាញ ក៏ចាប់ផ្ដើមមានចិត្តចង់ចាកចេញដូចគ្នា។ កត្ដានេះបញ្ជាក់ថា Super League ដៃគូប្រជែង Champions League ទំនងមិនអាចកើតមានបានឡើយ។
ដោយសារតែមើលឃើញពន្លឺនៃការឈ្នះនេះហើយ ទើបបានជាក្របខណ្ឌ Champions League បានប្រកាសថាការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាងក្រុម Real Madrid ប៉ះ Chelsea និង Man City ប៉ះ PSG នៅសប្ដាហ៍ក្រោយនោះ នឹងដំណើរការទៅមុខជាធម្មតា។ ហើយការប្រកួតពាន Europa League វិញ ក៏នឹងដំណើរដូចគ្នា។
ប្រភព៖ DailyMail