Perez ថា​ស្រលាញ់​និង​គិតគូរ​ពី Ronaldo ច្រើន​ដែរ តែ​រឿង​មួយ​នេះ​វា​មិន​អាច​កើត​ឡើង​ទេ

លោក Florentino Perez ដែល​កំពុង​ផ្សារភ្ជាប់​ទៅ​ក្នុង​ផែនការណ៍​បង្កើត​ពាន​ថ្មី ESL ក៏​ត្រូវ​បាន​គេ​សួរនាំ​ផង​ដែរ ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ Cristinao Ronaldo ​ក្រោយ​លេចលឺ​ការ​អាច​វិល​ត្រលប់​មក​ទឹកដី Bernabeu នៅ​រដូវ​ក្តៅ​ខាង​មុខ។

យ៉ាង​ណា​ប្រធាន​ក្លឹប Real Madrid ខាង​លើ​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន El Chiringuito បែប​នេះ៖ “ខ្ញុំ​គិតគូរ​អំពី Cristiano ច្រើន​ណាស់ តែ​វា​មិន​អាច​ទៅ​រួច​ទេ [ការ​វិល​ត្រលប់​មក​វិញ​របស់ CR7] ដោយ​គេ​នឹង​មិន​ត្រលប់​មក​វិញ​ទេ យ៉ាង​ណា​ខ្ញុំ​នៅ​តែ​ស្រលាញ់ Ronaldo”។

បញ្ជាក់​ថា កុងត្រា​របស់​កីឡាករ​ព័រទុយហ្គាល់​ជាមួយ​ក្លឹប​អ៊ីតាលី Juventus ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ហើយ​រយៈ​ពេល​ចុង​ក្រោយ​មាន​ដំណឹង​ថា​គេ​អាច​នឹង​ផ្ទេរ​មក​ក្លឹប​ធំ ៣ គឺ PSG, Man Utd និង Real Madrid ​នេះ​ឯង តែ​ការ​សម្រេច​បែប​ណា​មិន​ទាន់​ច្បាស់​នៅ​ឡើយ៕

ប្រភព៖ SoccerLaduma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT