ជើង​ខ្លាំង Reug, នារី​ជំនាញ​កណ្តាប់​ដៃ​ Buntan និង​​ច្រើន​នាក់​ទៀត​បន្ថែម​ ONE On TNT IV

ស្ថាប័ន​ពិភព​លោក ONE Championship នឹង​បិទ​បញ្ចប់​រដូវ​កាល​ទី​១​នៃ​ព្រឹត្តិការណ៍​ “ONE on TNT”ជា​មួយ​នឹង​ស៊េរី​ទី​៤ “ONE on TNT IV” ដែល​នឹង​ផ្សាយ​ផ្ទាល់​ទៅ​កាន់​​ទឹក​​ដី​សហរដ្ឋ​អាមេរិក​នៅ​ម៉ោង​មាស​នា​ព្រឹក​​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែ​មេសា ខាង​មុខ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE Light Heavyweight ក្នុង​តំណែង​គូ​ឯក​រវាង​ម្ចាស់​ខ្សែ​ក្រវាត់ Aung La N Sang និង​អ្នក​ដណ្តើម​ Vitaly Bigdash ការប្រកួត​រវាង​អ្នក​លេង​គុន​ចម្រុះ​ដ៏​ល្បី​៣​គូ​របស់​ខ្លា​កំណាច​អាស៊ី និង​ការ​វិល​មក​កាន់​សង្វៀន​ជា​ថ្មី​របស់​ Eddie “The Underground King” Alvarez។ ទាំង​អស់​នេះ​ធានា​ថា អ្នក​គាំទ្រ​ទូទាំង​ពិភព​លោក​នឹង​ទទួល​បាន​ចំណី​ចក្ខុ​យ៉់ាង​ពិសេស​ប្លែក​បំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្រកួត​​បើក​ឆាក​ក្នុង​ចំណោម​គូ​ឯក​ “ONE on TNT IV” គឺ​ជើង​ខ្លាំង​ទម្ងន់យក្ស​​ “Reug Reug” Oumar Kane ឡើង​សង្វៀន​ទៀតហើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​ចំបាប់​​សេណេហ្គាល់​ដែល​មិន​ទាន់​ស្គាល់​បរាជ័យ​បាន​កំពុង​ជោគជ័យយ៉ាង​​អស្ចារ្យ​ បន្ទាប់​ពី​ចូល​ប្រឡូក​ក្នុង​អាជីពគុនចម្រុះ។ កាល​ពី​ដើម​ខែ​នេះ រូប​គេ​ទើប​តែ​បាន​ផ្តួល Patrick “Big Swiss” Schmid ក្នុង​ទឹក​ទី​១​នៅ​ព្រឹត្តិការណ៍ “ONE on TNT I” ដែល​បាន​ក្លាយ​ជា​ជ័យជម្នះ​លើក​ទី​២ក្នុង​ការ​បង្ហាញ​ខ្លួន​ប្រកួត​ពីរ​លើក​នៅ​លើ​សង្វៀន​ពិភព​លោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាង​មុខ​នេះ  “Reug Reug”​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថ្មីមក​ពី​ប្រទេស​ប៊ុលហ្គារី Kirill Grishenko។  ដូច​ Kane ដែរ កីឡាករ​ប៊ុលហ្គារី​អាយុ​២៩​ឆ្នាំ​ក៏​មិន​ទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ឡើយ​ក្នុង​ការ​ប្រកួត​គុន​ចម្រុះ​៣​លើក​ដោយ​ផ្តួល​ដៃ​គូ​ក្នុង​ទឹក​ទី​១​ទាំង​បី​លើក ប៉ុន្តែ​​ជា​ការ​ប្រកួត​លើក​ដំបូង​នៅ ONE។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​គ្នា​នេះ កីឡាការិនីពូកែ​ប្រើ​កណ្តាប់​ Jackie Buntan ត្រូវ​​វិល​ត្រឡប់​មក​កាន់​សង្វៀន​ដែរ​ក្នុង​តំណែង​គូ​ពិសេស។ កីឡាការិនី​អាមេរិក-ហ្វីលីពីន​ដែល​ហាត់​ជា​មួយ​ម្ចាស់​ជើង​ឯក​ឃីក​បុក​សីង​ពិភព​លោក ONE Atomweight នាង​ Janet “JT” Todd នៅ​ក្លឹប​ Boxing Works​ បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​សម្រាប់​ការ​ប្រកួត​លើក​ដំបូង​របស់​នាង​ដែលបាន​ចេញជំនាញដ៏អស្ចារ្យដើម្បី​យក​ឈ្នះ​​កីឡាការិនី​ថៃ​ Wondergirl Fairtex កាល​ពី​ខែ​កុម្ភៈ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​ការ​វិល​ត្រឡប់​មក​កាន់​សង្វៀន​លើក​នេះ Buntan ត្រូវ​ពាក់ស្រោម​ដៃ​​គុន​ចម្រុះ​៤​អោន​ត​ទល់​ជា​មួយ​កីឡាការិនី Ekaterina “Barbie” Vandaryeva។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្រកួត​ចុង​ក្រោយ កីឡាការិនី​ប៊ុលហ្គារី​ Ekaterina ត្រូវ​បាន​ជើង​ឯក​ពិភព​លោក Todd  ទាត់ផ្កាប់​ចានឲ្យ សន្លប់ក្នុងទឹកទី២។ ឥឡូវ​នេះ នាង​បាន​អភិវឌ្ឍ​ខ្លួន និង​វិល​ត្រឡប់​មក​កាន់​សង្វៀន​វិញ​​​ជួប​មិត្ត​រួម​ក្លឹប​របស់​ដៃ​គូ​ចាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​កីឡាការិនី​អាមេរិក Colbey Northcutt បាន​ជួប​ដៃ​គូ​ថ្មី​ហើយ។ ដើម​ឡើយ កីឡាការិនី​​​ការ៉ាតេ​អាមេរិក​រូប​នេះ​ត្រូវ​ផ្គូផ្គង​ឲ្យ​ប្រកួត​ជា​មួយ​កីឡាការិនី​ខ្មែរ-អាមេរិក អែម សុវណ្ណារី ប៉ុន្តែ​កីឡាការិនី​ខ្មែរ-អាមេរិក​​​​បាន​ដក​ខ្លួន ដោយ​សារ​របួស​ស្មា​ពេល​ហ្វឹក​ហាត់់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​ Northcutt ត្រូវ​ជួប​ដៃ​គូ Courtney “No Mercy” Martinដែល​​វ៉ៃ​ក្នុង​ប្រភេទ​ទម្ងន់​៦០.៦​គីឡូក្រាម។

ខាង​ក្រោម​ជា​សមាសភាព​គូ​ប្រកួត​ទាំង​អស់។

គូឯក
(ជើង​ឯក​) Aung La N Sang ប្រកួត​ជា​មួយ​ Vitaly Bigdash (ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ទម្ងន់​ធ្ងន់ ONE Light Heavyweight)
កីឡាករ Eddie Alvarez ប្រកួត​ជា​មួយ Marat Gafurov/Ok Rae Yoon (ការ​ប្រកួត​គុន​ចម្រុះ)
កីឡាករ Oumar Kane ប្រកួត​ជា​មួយ​ Kirill Grishenko (ការ​ប្រកួត​គុន​ចម្រុះ)
គូ​ពិសេស
កីឡាករ Eduard Folayang ប្រកួត​ជា​មួយ​ Shinya Aoki (ការ​ប្រកួត​គុន​ចម្រុះ​)
កីឡាករ Jackie Buntan ប្រកួត​ជា​មួយ Ekaterina Vandaryeva (ការ​ប្រកួត​មួយ​ថៃ​)
កីឡាការិនី Colbey Northcutt ប្រកួត​ជា​មួយ​ Courtney Martin (ការ​ប្រកួត​គុន​ចម្រុះ)

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT