ទី​បំផុត រក​ឃើញ​ហើយ​ឈ្មោះ​ក្រុម​ទាំង ៤ ដែល​ត្រូវ​តតាំង​គ្នា នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UCL

នៅ​លើ​ទំព័រ CTS Sports ​ក៏​ទើប​តែ​បញ្ចប់​ការ​ផ្សាយ​ផ្ទាល់​នៅ​ការ​ប្រកួត​ Champions League វគ្គ ៨ ក្រុម ជើង​ទី ២ ដែល​មាន​បងប្អូន​យើង​ចូលរួម​ទស្សនា​រាប់​មុឺន​នាក់។ លទ្ធផល​ដែល​យើង​បាន​រង់ចាំ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ ទី​បំផុត​ក៏​សម្រេច​រក​ឃើញ​ឈ្មោះ​ក្រុម​ទាំង ៤ ដែល​ឆ្លង​កាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ។ ជា​លទ្ធផល​គឺ៖

PSG បាន​យក​ឈ្នះ​តាម​រយៈ​គ្រាប់​បាល់​ក្រៅ​ដី ៣-៣ ទៅ​លើ Bayern Munich
Chelsea បាន​យក​ឈ្នះ ២-១ ទៅ​លើ Porto
Real Madrid បាន​យក​ឈ្នះ ៣-១ទៅ​លើ Liverpool
Man City បាន​យក​ឈ្នះ​ ទៅ​លើ ៤-២ Dortmund

ចំពោះ​ការ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ដែរ នឹង​ពុំ​មាន​ការ​ចាប់ឆ្នោត​អ្វី​ទៀត​នោះ​ទេ ​ព្រោះ​ដោយសារ​គណៈកម្មការ​បាល់ទាត់​អឺរ៉ុប UEFA បាន​ធ្វើ​ការ​ចាប់ឆ្នោត​ទុក​ជា​មុន​រួច​ហើយ កំឡុង​ពាក់​កណ្ដាល​ខែ​មិនា​កន្លង​ទៅ។ ដូច​បាន​កំណត់​នោះ​គឺ៖ PSG ត្រូវ​ប៉ះ Man City ហើយ Chelsea ត្រូវ​ប៉ះ Real Madrid។

បញ្ជាក់​ថា សម្រាប់​កាលបរិច្ឆេទ​ប្រកួត​ជើង​ទី ១ នៃ​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៧ ​មេសា ខណៈ​ការ​ប្រកួត​ជើង​ទី ២ រំលង​គ្នា​មួយ​សប្ដាហ៍​ពោល​គឺ​នៅ​ថ្ងៃ​ទី ៤ ​ឧសភា។ ក្នុង​ចំណោម​ក្រុម​ទាំង​បួន នឹង​បន្ត​ចម្រាញ់​យក ២ ក្រុម​ចុង​ក្រោយ ឆ្ពោះ​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​ត​ទល់​តែ​មួយ​ជើង​នៅ​ឯ​កីឡដ្ឋាន Ataturk Olympic Stadium ក្នុង​ទីក្រុង Istanbul ប្រទេស​ទួរគី នៅ​ថ្ងៃ​ទី ២៩ ឧសភា៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT