Klopp សុំទោស​ចំពោះ​រឿង​កីឡដ្ឋាន ​Estadio Alfredo Di Stefano ​

លោក Jurgen Klopp ​អ្នក​ចាត់ការ​ក្រុម​ Liverpool ​បាន​និយាយ​សុំទោស ចំពោះ​ការ​ហៅ​កីឡដ្ឋាន Estadio Alfredo Di Stefano ​ជា​កីឡដ្ឋាន​សម្រាប់​ហ្វឹកហាត់។

​ក្រុម Liverpool ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Real Madrid ​នៅ​រាត្រី​នេះ ​សម្រាប់​ជើង​ទី​២​ពាន​រង្វាន់ UEFA Champions League ​។ ​ដោយ​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​ហង្ស​ក្រហម​ត្រូវ​ប្រឹងប្រែង​ខ្លាំង ព្រោះ​ពួកគេ​បាន​បរាជ័យ​នៅ​ជើង​ទី​១​ក្នុង​លទ្ធផល ៣-១ ​រូច​ទៅ​ហើយ។ ​

​មុន​ការ​ប្រកួត​ចាប់​ផ្ដើម ​លោក Klopp ​បាន​​រំលឹក​ទៅ​រឿង​លើក​មុន​ដែល​លោក​បាន​ហៅ Estadio Alfredo Di Stefano ​ជា​កីឡដ្ឋាន​ហ្វឹកហាត់។ លោក​សុំទោស​ប្រសិន​បើ​សម្ដី​នេះ ​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍ ដោយ​លោក​មិន​មាន​ចេតនា​មើល​ងាយ​អ្វី​នោះ​ទេ។ ​អ្នក​ចាត់ការ​រូប​នេះ​ដឹង​ច្បាស់​ថា​កីឡដ្ឋាន​នេះ ​ក្រុម Real Madrid ​ធ្វើ​ជា​ទឹក​ដី​ពេញ​១​រដូវ​កាល​នេះ​តែ​ម្ដង៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT