ក្រុម Inter Milan កាន់តែកៀកក្នុងការឈ្នះពានជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះហើយ បន្ទាប់ពីពួកគេបានយកឈ្នះលើក្រុម Sassuolo ក្នុងលទ្ធផល ២-១។
សម្រាប់ការប្រកួតសប្ដាហ៍ទី២៩នេះ ក្រុម Inter Milan បានបន្ដជ័យជម្នះរបស់ខ្លួនទៀតហើយ ដោយឈ្នះក្រុម Sassuolo ក្នុងលទ្ធផល ២-១។ ដោយ២គ្រាប់សម្រេចបាននោះ កើតចេញពី Lukaku ១គ្រាប់នៅនាទីទី១០ និង Martinez នៅនាទី៦៧។ ដោយឡែក១គ្រាប់របស់ក្រុម Sassuolo វិញ ធ្វើបានសម្រេចដោយ Traore នៅនាទី៨៥។
ការទទួលបាន៣ពិន្ទុបន្ថែមទៀតនេះ បានធ្វើឱ្យក្រុម Inter Milan កាន់តែកៀកក្នុងការឈ្នះពានរង្វាន់លីគកំពូលហើយ។ ពួកគេកំពុងនាំមុខលើក្រុមលេខ២ AC Milan ក្នុងលទ្ធផល ១១ពិន្ទុឯណោះ។ ខណៈដែលការប្រកួតវិញនៅសល់តែ៩ប្រកួតទៀតទេចប់ការប្រកួតហើយ។ ក្រុម Inter Milan ខកខានឈ្នះពានរង្វាន់នេះ តាំងពីឆ្នាំ២០១០មកម្ល៉េះ៕
ប្រភព៖ DailyMail