អតីត​ជើង​ខ្លាំង UFC បច្ចុប្បន្ន​​នៅ ONE កីឡាករ Eddie Alvarez ជា​អ្នក​ជំនាញ​អចលនទ្រព្យ

Eddie “The Underground King” Alvarez មិន​ត្រឹមតែ​ជា​វីរបុរស​ក្នុង​ប្រវត្តិ​ប្រដាលគុនចម្រុះ​ប៉ុណ្ណោះ​ទេ  ប៉ុន្តែគាត់​ក៏​ជា​អ្នក​វិនីយោគដ៏​ជោគជ័យ​ម្នាក់​ដែរ។

កីឡាករ​នៅ​រដ្ឋ Philadelphia ដែល​នឹង​ប្រកួត​ជា​មួយ​ Iuri Lapicus ក្នុង​ជំនួប​ដ៏​សំខាន់​នៅ​ព្រឹត្តិការណ៍ “ONE on TNT I” នា​ថ្ងៃ​ពុធ​ ទី​៧ ខែ​មេសា ខាង​មុខ​នេះ បាន​ចាប់​ផ្តើម​ដំណើរ​ជីវិត​ជា​មួយ​នឹង​គំនិត​ចាស់​ទុំ​នៃ​ការ​ត្រៀម​ខ្លួនដើម្បី​ជីវិត​ជោគជ័យ បន្ទាប់​ពី​ការ​ប្រកួត​យ៉ាង​សកម្ម។

Alvarez បាន​និយាយ​ថា ៖«ចាប់តាំង​ពី​ខ្ញុំ​នៅ​កូន​ក្មេង ខ្ញុំ​តែង​តែ​ចូល​ចិត្ត​រក​ស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ ហើយ​ខ្ញុំ​តែង​តែ​ប្រើ​លុយ​បាន​ពី​ការ​ប្រកួត​ទៅវិនីយោគលើ​អចលន​ទ្រព្យ។ ខ្ញុំចេះ​តែ​គិត​ថា ការ​វិនីយោគ​ពិត​ជា​សំខាន់​ណាស់ ជា​ពិសេស​សម្រាប់​ការ​ប្រកួត»។

«ខ្ញុំ​មាន​ន័យ​ថា យើង​មាន​ជីវិត​ខ្លី​ណាស់។ យើង​ត្រូវ​តែ​រៀប​ចំ​ជីវិត​ឲ្យ​មានន័យ។ ឆន្ទៈ និង​មហិច្ឆតា​​កើត​មាន​កាន់​តែ​ច្រើន​សម្រាប់​ជីវិត​ខ្ញុំ។ វា​ជា​អ្វី​ម្យ៉ាង​ដែល​រីក​រាយ និង​ពេញ​ចិត្ត​ចំពោះ​អ្វី​ដែលនៅ​ក្រៅ​សង្វៀន»។

គ្មាន​បញ្ហា​ទេ​ដែ “The Underground King” អាច​បង្វែរ​មហិច្ឆតា​ឆ្ពោះ​ទៅ​រក​ជោគជ័យបាន​ទេ។ បន្ទាប់​មក កីឡាករ​អាមេរិក​បាន​លះ​បង់​ចំពោះ​វិស័យ​កីឡា​ដែល​បាន​ធ្វើ​ឲ្យ​គាត់​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោកទម្ងន់​ Lightweight​ ជា​ច្រើននៅ​ស្ទើរ​ជុំ​វិញ​ពិភព​លោក។

ក្នុង​វិថី​ដ៏​វែង​ឆ្ងាយ​នេះ វា​បាន​ក្លាយ​ជា​គ្រឿង​ផ្សំ​ដ៏​សំខាន់​ដែល​នាំ​ឲ្យ​គាត់​ប្រឹង​ប្រែង​ខ្លាំង។ មហិច្ឆតា​បាន​ជំរុញ​ឲ្យ Alvarez ដឹង​នូវ​គុណ​សម្បត្តិ​​ដ៏​ពិសេស​នៅ​លើ​សង្វៀន និង​អនុញ្ញាត​ឲ្យ​គាត់​មាន​ចំណេះ​ដឹង​ទូលំទូលាយ​ផ្នែក​ហិរញ្ញវត្ថុ។

កីឡាករ​អាយុ​៣៧​ឆ្នាំ​បាន​និយាយ​ថា ៖«វា​ពិត​ជា​ពេញលក្ខណៈ​សម្រាប់​ការ​ឡើង​សង្វៀន។ ខ្ញុំ​​មាន​វិធី​សាស្ត្រ​ក្នុង​វិស័យ​ជំនួញ​​ដូច​​ទៅរបៀប​ដែល​ខ្ញុំ​ឡើង​ប្រកួត​ដែរ។ ខ្ញុំ​​ចូល​ចិត្ត​ក្នុង​ការ​ប្រកួត​ប្រជែង​ទាំង​នៅ​លើ​សង្វៀន និង​ក្រៅ​សង្វៀន។ នោះហើយ​ដែល​នឹង​ធ្វើ​ឲ្យ​ទទួល​បាន​ជ័យជម្នះ គឺ​មហិច្ឆតា​ដើម្បី​ឈ្នះ។ ខ្ញុំ​បាន​លះ​បង់​ដូច​គ្នា​ទាំង​ពេល​វេលា​សម្រាប់​រៀន​សូត្រ​ទាំង​វិស័យ​រក​ស៊ី និង​អាជីព​ប្រដាល់​»។

«វា​មិន​មែន​ជា​ផ្នែក​កាយ​សម្បទា​ទេ ប៉ុន្តែ​ជា​ពេល​វេលា ការ​ខិត​ខំ​ប្រឹង​ប្រែង និង​ការ​ស្រាវ​​ជ្រាវ។ ពេល​វេលា​មួយ​ៗ​ថ្ងៃ​ពិត​ជា​សំខាន់​ណាស់ ហើយ​ខ្ញុំ​ជាប់​ចិត្ត​នឹង​ពេល​វេលាបែប​នេះ»។

«ខ្ញុំ​មាន​អារម្មណ៍​​ចូល​ចិត្ត​ធ្វើ​បែប​នេះ ពី​ព្រោះ​​ខ្ញុំ​ចង់​ឈ្នះ។ ខ្ញុំ​ចង់​ឈ្នះ​អ្វី​ដែល​ខ្ញុំ​ធ្វើ។ នៅ​​ពេល​វា​ដល់​ធ្វើ​វិនិយោគ ខ្ញុំ​ក៏​មិន​ខុស​នឹង​ពេល​វេលា​ប្រឹង​ដើម្បី​សង្វៀន​ដែរ។ ខ្ញុំ​ចូល​ចិត្ត​ប្រកួត​ប្រជែង។ ខ្ញុំ​​ចង់​ទទួល​បាន​ភាគ​រយ​ធំ។ ខ្ញុំ​ចង់​ទទួល​បាន​លទ្ធផល​ធំ។ ខ្ញុំ​ចង់​ផ្តួលជើង​ខ្លាំង​គ្រប់​គ្នា»។

ទំនាក់​ទំនង​រវាង​កីឡា និង​ការ​វិនីយោគ​មិន​ទាន់​បញ្ចប់​ទេ។ Alvarez បន្ថែម​ថា ការ​ដឹង​នៅ​ពេល​ប្រឈម​ហានិភ័យ​ធំ និង​នៅពេល​ប្រើ​ប្រាជ្ញា​ដើម្បី​ដោះ​ស្រាយ។

កីឡាករ​អាមេរិក​បាន​និយាយ​ថា ៖«វិន័យ​ទី​១​​ក្នុង​ចំណោ​ម​វិន័យ​​របស់​ខ្ញុំ​គឺ​មិន​ត្រូវ​បាត់​បង់​លុយ។ នោះ​ក៏​ជា​​វិន័យ​ទី​ពីរ​របស់​ខ្ញុំ​ដែរ។ ខ្ញុំ​មិន​អាចលាយ​បញ្ចូល​គ្នា​រឿង​បែប​នេះ​បាន​ទេ»។

«ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​ដទៃដាក់​ពងទា​ចូលក្នុង​កន្ត្រក​ទាំង​អស់់ ហើយ​និយាយ​ថា ខ្ញុំ​​នឹង​យក​ទាំង​អស់ ពី​ព្រោះ​ខ្ញុំ​ចង់​មាន​តែ​មួយ​យប់ ពី​ព្រោះ​គ្រាន់​តែ​ជា​សុបិនមួយ​ប៉ុណ្ណោះ។ វា​កម្រ​កើត​មាន​ណាស់ ហើយ​គ្រប់​ពេល​វេលា​យើងនឹង​​ក្រ​ត្រឹម​តែ​មួយ​ប់»។

ទោះ​ជា​កីឡាករ​នៅ​រដ្ឋ Philadelphia កំពុង​សម្លឹង​ឆ្ពោះ​ទៅ​រក​ខ្សែ​ក្រវាត់​ពិភព​លោក ONE Lightweight ក៏​គាត់​នឹង​មិន​ត្រូវ​បាន​កកំណត់​ដោយ​ក្បាច់​គុន​ចម្រុះ​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ គាត់​ជឿ​ថា វា​សំខាន់​ដើម្បី​ទទួល​ស្គាល់​ថា យើង​ជា​នរណា​ម្នាក់។

Alvarez និយាយ​ថា ៖«នៅ​ពេល​វេលា​ដល់​ទី​បញ្ចប់ [អាជីព​ប្រដាល់] ដែល​វា​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ណា​មួយ វា​ពិត​ជា​សំខាន់​ណាស់​ដែល​ត្រូវ​ដឹង​ថា យើង​ស្រឡាញ់​អ្វី និង​អ្វី​ដែល​ពិសេស ហើយ​ក៏​ខ្លាំង​នៅ​ក្រៅ​សង្វៀន​»។

«ខ្ញុំ​គិត​ថា កីឡាករ​ម្នាក់​ៗ​គួរ​ព្យាយាម​ស្គាល់​​ខ្លួន​ឯង​នៅ​ក្រៅ​សង្វៀន​ឲ្យ​បាន​ច្រើន​តាម​អាច​ធ្វើ​ទៅ​បាន ដូច​ជា​ថា​តើ យើង​ជាប្តី​ល្អ ឪពុក​ល្អ ឬ​អ្នក​ជំនួញ​ល្អ»៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT