Danial Williams អត់ខ្លាច Rodtang ទេ ព្រោះជាមនុស្ស​ដូចតែគ្នា

“Mini T” Danial Williams ទទួល​​បាន​ឱកាស​ដ៏​អស្ចារ្យ​ក្នុង​អាជីព​ប្រដាល់​របស់​ខ្លួន ខណៈ​រូប​គេ​មិន​បាន​​គ្រោង​ទុក​មុន តែ​វា​បាន​មក​ដល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​អូស្ត្រាលី​ត្រូវ​ពាក់​ស្រោម​ដៃ​គុន​ចម្រុះ​៤​អោន​ដើម្បី​ឡើង​សង្វៀន​ប្រឈម​នឹង​ជើង​ឯក​មួយ​ថៃស​ពិភព​លោក ONE Flyweight មនុស្ស​ដែក Rodtang “The Iron Man” Jitmuangnon នៅ​ព្រឹត្តិការណ៍ “ONE on TNT I”ដែល​នឹង​ផ្សាយ​ផ្ទាល់​ទៅ​កាន់​ម៉ោង​មាស​របស់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ពុធ ទី​៧ ខែ​មេសាខាង​មុខ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វា​មិន​​គ្រាន់​តែ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់​ Williams នៅ​សង្វៀន​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រូប​គេ​ថែម​ទាំង​មាន​ឱកាស​ជួប​ប្រកួត​កីឡាករ​ប្រដាល់​ថៃ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ មុខ​រឹង​ដូច​ថ្ម និង​ជា​ជើង​ឯក​ពិភព​លោក​ដែល​មិន​ទាន់​ស្គាល់​ចាញ់​នៅ​សង្វៀន​អន្តរជាតិ​មួយ​នេះ ដូច្នេះ​វា​ជា​ឱកាស​ដ៏​កម្រ​សម្រាប់​រូប​គេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា កីឡាករ​អូស្ត្រាលី​បាន​ចាត់​ទុក​ដៃ​គូ​ម្នាក់​នេះ​ដូច​ដៃ​គូ​របស់​គេ​មុន​ៗ​ដែរ។ រូប​គេ​មាន​អាវុធ​ល្អ​មួយ​កំភ្លេ​។ រូប​គេ​ល្បី​ខាង​ទាត់​ទាំង​ក្រោម ដង​ខ្លួន និង​ក្បាល។ ប៉ុន្តែ​គាត់​ក៏​នឹង​​អាច​ប្តូរ​ក្បាច់​វ៉ៃ​បាន​ដែរ នៅ​ពេល​ជួប​ដៃ​គូ​ពូកែ​ឈរ​វ៉ៃ ហើយ​ក៏ចេញ​​កែង​បាន​គ្រោះ​ថ្នាក់​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Williams បាន​និយាយ​ថា ៖«ខ្ញុំ​អាច​មាន​ក្បាច់​ព្រៃ​បន្តិច តែ​ខ្ញុំ​គិត​ថា ស្ទីល​វ៉ៃ​លោត​ៗ និង​ជំហរប្រែ​ប្រួល​លឿន​ៗ​អាច​នឹង​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្លែក​ដែរ។ ខ្ញុំ​ឃើញ​របៀប​វ៉ៃ​របស់​គាត់​ស្រដៀង​នឹង​ស្ទីល​របស់​ខ្ញុំ​ដែរ ប៉ុន្តែ​ខុស​គ្នា​តិច​តួច​ប៉ុណ្ណោះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ខ្ញុំ​ចង់​វ៉ៃមុខ​គាត់ តែវាមិន​ចម្លែក​ខ្លាំង​ទេ ហើយ​នៅ​ពេល​យើង​ប្តូរ គាត់​នឹង​មាន​ចន្លោះ​ប្រហោង​។ ដូច្នេះ​នៅ​ពេល​គាត់​គិត​តែ​វ៉ៃ​សម្រុក​ខ្លាំង ខ្ញុំ​នឹង​វាយ​បក​វិញ តែក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ដែរ»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ខ្ញុំ​នឹង​បញ្ឆោត ហើយ​បោះជើង​មួយ​ៗ ពី​ព្រោះ​ខ្ញុំ​មិន​ចង់​វ៉ៃ​ជា​មួយ​កីឡាករ​ថៃ​ដែល​មាន​ក្បាច់​វ៉ៃ​ដដែល​ៗ​ទេ ដូច្នេះ​ខ្ញុំ​នឹង​ប្រែ​ប្រួល​បន្តិច ហើយចេញ​ស្នៀត​ដែល​មិន​អាច​គិត​ទុក​មុន​បាន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Williams បាន​ស្គាល់​យ៉ាង​ច្បាស់​ថា Rodtang មាន​ទម្លាប់​វ៉ៃ​ដាក់​សម្ពាធ​ដៃ​គូ​ខ្លាំង​ណាស់។ ប៉ុន្តែ​​កីឡាករ​អូស្ត្រាលី​ដែល​មាន​ជំនាញ​ច្បាស់​លាស់ និង​យុទ្ធសាស្ត្រដ៏ល្អ​ដែល​ហ្វឹក​ហាត់​នៅ​ក្លឹប Kao Sok Muay Thai ក្នុង​ទី​ក្រុ Perth បានបដិសេធ​ចំពោះ​ការ​គ្រប​ដណ្តប់លើ​រូប​គេ​របស់​ដៃ​គូ​ដែល​ជា​ជើង​ឯក​ពិភពលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​គិត​ថា​ដៃ​គូ​នឹង​មិន​គ្រប់​ដណ្តប់​លើ​ខ្លួន ដោយ​សារ Williams ក៏​មាន​បទ​ពិសោធប្រកួត​ច្រើន និង​ជោគជ័យ​មិន​ស្ទើរ​ដែរ ក្នុង​នោះ​រូប​គេ​បាន​​ឈ្នះ​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក WMC ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បី​ទទួល​បាន​ជ័យជម្នះ ការ​តស៊ូ និង​ជំនាញ​កម្រិត​ខ្ពស់​របស់​គាត់​បាន​ធ្វើ​ឲ្យ​រូប​គេ​​ជឿ​ថា រូប​គេ​​នឹង​ក្លាយ​ជា​កីឡាករ​ម្នាក់​ដែល​អាច​យក​ឈ្នះ​មនុស្ស​ដែក​​បាន។
>Williams និយាយ​ថា ៖«ខ្ញុំ​ចង់​ឲ្យ​ការ​ប្រកួត​នេះ​បញ្ចប់​ដោយ​សន្លប់។ វា​ពិត​ជា​អស្ចារ្យ​ដើម្បី​​​ទទួល​បាន​ឱកាស​នេះ ហើយ​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​អាច​បញ្ឈប់​គាត់​បាន។ ពិត​ណាស់​នោះ​ជា​អ្វី​ដែលលទ្ធផល​ចង់​​​បាន​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«នោះ​ជា​អ្វី​ម្យ៉ាង​ដែល​ខ្ញុំ​ខំ​ប្រឹង​រាល់​ថ្ងៃ។ នោះ​ជា​លទ្ធផល​ដ៏​​អស្ចារ្យ តែ​ខ្ញុំ​មិន​ចង់​ឮសំឡេង​គឃ្លើន​ទេ ពី​ព្រោះ​ខ្ញុំ​កោត​សរសើសរ​គាត់​​ខ្លាំង​ណាស់ ហើយ​ទី​បំផុត​យើង​បាន​ប៉ះ​គ្នា។  ខ្ញុំ​មិន​មាន​អារម្មណ៍​ថា គាត់​មាន​អំណាច​​លើ​ខ្ញុំ​ទេ ហើយ​ខ្ញុំ​ក៏​មិន​​ខ្លាច​ដែរ។ នេះ​ពិត​ជា​ធំធេង​ណាស់ តែ​ខ្ញុំ​អត់​ខ្លាច​សោះ​ឡើយ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT