ជើង​ឯក​ពិភព​លោក Aung La N Sang ​សម្រាក​ពីហាត់​ទៅ​​គប់ពូថៅលេងយ៉ាង​សប្បាយ

Aung La “The Burmese Python” N Sang នឹង​ត្រូវ​ឡើង​សង្វៀន​ដើម្បី​ការពា​រខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភព​លោក​ទម្ងន់យក្ស​ ONE Light Heavyweight របស់​ខ្លួន​ទល់​នឹង​អ្នក​ឡើង​ដណ្តើម Vitaly Bigdashនៅ​ព្រឹត្តិការណ៍ “ONE on TNT IV“ ថ្ងៃ​ទី​២៨ ខែ​មេសា។

នៅ​ពេល​ដែល​ជើង​ឯក​ទម្ងន់​ធ្ងន់​ពិភព​លោក​នេះ​កំពុង​ខិត​ខំ​ហ្វឹក​ហាត់​ដើម្បី​ត្រៀម​ប្រកួត​ដែល​នឹង​ផ្សាយ​នៅ​ម៉ោង​មាស​ទៅ​កាន់​ទឹក​ដី​សហរដ្ឋ​អាមេរិក រូប​គេ​ក៏​បាន​ស្វែង​រក​ប្រភេទ​កីឡា​ផ្សេង​ដើម្បី​កម្សាន្ត​អារម្មណ៍។

View this post on Instagram

A post shared by Aung La Nsang (@aunglansang)

កីឡា​ចោល​ពូថៅ ឬ​គប់​ពូថៅ​បាន​កំពុង​ពេញ​និយម​ខ្លាំង​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​កីឡាករ​មក​ពី​ក្លឹប Sanford MMA ក៏​បាន​សាក​ល្បង​គប់លេង​ជា​ការ​លំហែ​អារម្មណ៍​ជា​មួយ​សិស្ស​សំណព្វ​ចិត្ត​របស់​ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Aung La N Sang មាន​ចំណាប់​អារម្មណ៍​គប់​លេង ប៉ុន្តែ​ត្រូវ​តាម​គោល​ដៅ​ ដែល​ការ​​គប់​ពូថៅ​នេះ​នៅ​ពេល​រូប​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​មិត្ត​ភក្តិ។

ជើង​ឯក​គុន​ចម្រុះ​ជា​និម្មិត​រូប​មីយ៉ាន់ម៉ា​បាន​និយាយ​ថា ៖«មិត្ត​ភក្តិ​របស់​ខ្ញុំ​រស់​នៅ​​ឆ្ងាយ​ពីខ្ញុំ​ប្រហែល​ជា​៥​ម៉ាយល៍​ប៉ុណ្ណោះ។ ផ្ទះ​គាត់​មាន​ទី​ធ្លា​ធំ​ទូលាយ។ ថ្ងៃ​មួយ​ យើង​បាន​ទៅ​លេង​ ហើយ​នាំ​​គ្នា​គប់​ពូថៅ​លេង​យ៉ាង​សប្បាយ​រីក​រាយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​នាម​ជា​​ជើង​ឯក​ពិភព​លោកម្នាក់  Aung La N Sang បាន​ខិត​ខំ​ហ្វឹក​ហាត់​ជា​ច្រើន​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​មិន​គិត​ពី​ការ​នឿយ​ហត់​ឡើយ។ ប៉ុន្តែ​តារា​ឆ្នើម​​លើ​លោក​នេះ​ក៏​ត្រូវ​ការ​ពេល​វេលា​ខ្លះ​ដើម្បី​បន្ធូរបន្ថយ​អារម្មណ៍​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​ប្រាប់​ថា ៖«វា​ជា​អ្វី​ម្យ៉ាង​ដែល​សប្បាយ​រីក​រាយ ក្រៅ​ពីការ​ហ្វឹក​ហាត់​ជា​រៀង​រាល់​ថ្ងៃ​ ពី​ព្រោះ​ហាត់ ញាំ ដេក ក្រោក​ពីដេក ហាត់ ញាំ ដេក​ ដដែលៗ។ អីចឹង​ហើយ​បាន​ជា​ទៅ​លេងគប់​ពូថៅ ដែល​ពិត​ជា​ធូរ​សស្រាល​អារម្មណ៍ ហើយ​សប្បាយ​ម្យ៉ាង​ដែរ»។

View this post on Instagram

A post shared by Aung La Nsang (@aunglansang)

ទោះ​ជា​តារា​ប្រដាល់​មីយ៉ាន់ម៉ាគប់​ពូថៅ​មើល​ទៅ​​ហាក់​ដូច​គ្រាន់​តែជា​សកម្មភាព​​សប្បាយ​រីករាយ​ ប៉ុន្តែ​តាម​ពិត​វា​ក៏​ជា​ផ្នែក​មួយ​ដែល​ប្រយោជន៍​ដែរ​ដល់​គុន​ចម្រុះ។
Aung La N Sang បាន​និយាយ​ថា ៖«មាន​គោល​ដៅ​ល្អ។ គប់​ឲ្យចំ​គោល​ដៅ ហើយ​វា​ពិត​ជា​ត្រូវ​មែន។ កា​រ​គប់​ឲ្យ​ចំ​គោល​ដៅ យើង​ត្រូវ​ចេះ​កាន់​ដង​ពូថៅ​ឲ្យ​ចំ​តាម​បច្ចេកទេស។ នៅ​ពេល​យើង​វាយ​អ្វី​មួយ អត់​ប៉ះ​នឹងកំភួន​ដៃ​ទេ។ គឺ​​ប៉ះ​នឹង​កែងដៃ»។

ភាព​តាន់​តឹង​ច្បាស់​ជា​កើត​មាន​នៅ​ពេល​ជើង​ឯក​ទម្ងន់​ធ្ងន់​កម្រិត​ស្រាល ONE Light Heavyweight ត្រូវ​​មាន​ភារកិច្ច​ធ្ងន់​ដើម្បី​ការ​ពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​នា​ចុង​ខែ​មេសា​ខាង​មុខ​នេះ​​នៅ TNT។
សម្រាប់​ការ​ប្រកួត​ខាង​មុខ​នេះ Aung La N Sang បាន​និយាយ​ថា ៖«ខ្ញុំ​អត់​ច្បាស់​ថា​ Vitaly ល្អ​កម្រិត​ណា​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា គាត់​មិន​ទាន់​អនុវត្ត​នៅ​លើ​សង្វៀន​ច្រើន​ទេ​ ដូច្នេះ​ខ្ញុំ​នឹង​ឈ្នះ​ការ​ប្រកួត​នេះ»៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT