NE Championship កំពុងតែត្រៀមរួចរាល់ដើម្បីនាំព្រឹត្តិការណ៍របស់ខ្លួនទៅកាន់ម៉ោងសំខាន់នៅសហរដ្ឋអាមេរិក។
ព្រឹត្តិការណ៍ជាស៊េរីដំបូងចំនួន៤របស់ “ONE on TNT” នឹងចាប់ផ្ដើមនៅពុធ ទី ៧ មេសា រហូតបញ្ចប់នៅថ្ងៃពុធទី ២៨ មេសា។ ក្នុងរយៈពេល មួយខែនេះមានគូប្រកួតខ្លាំងៗចំនួន ២៤ គូដែលនឹងឡើងតតាំងនៅលើសង្វៀន។
អ្នកគាំទ្រនៅអាមេរិកខាងជើង និងជុំវិញពិភពលោកនឹងបានទស្សនាវីរបុរសរបស់ខ្លួន និងតារាទើបរះល្បីឈ្មោះជាច្រើនទៀតចូលមកប្រយុទ្ធដើម្បីស្វែងរកខ្សែក្រវាត់។
មុនពេលការប្រកួតដំបូងចាប់ផ្ដើម យើងសូមរើសយករឿងរ៉ាវសំខាន់ចំនួន ៥ ដែលធ្វើឲ្យអ្នកគាំទ្ររំភើបរីករាយដូចខាងក្រោម។
#1 ម្ចាស់ខ្សែក្រវាត់ខ្លាំង៣រូប
មានគូប្រកួតខ្សែក្រវាត់ World Title ចំនួន៣គូ ក្នុងនោះសុទ្ធតែកីឡាករល្អៗ និងធ្វើឲ្យគូប្រកួតលំបាកក្នុងការទប់ទល់។
នៅថ្ងៃទី ៧ មេសា ជើងខ្លាំង Adriano “Mikinho” Moraes ឡើងការពារខ្សែក្រវាត់ ONE Flyweight World Title ទល់នឹងវីរបុរស Demetrious “Mighty Mouse” Johnson នៅព្រឹត្តិការណ៍ “ONE on TNT I” ។
ជំនួបនេះ ជាគូប្រកួតធំបំផុតទម្ងន់ flyweight ក្នុងប្រវត្តិសាស្ត្រ ពិភពគុនចម្រុះ ហើយវាជាហេតុផលល្អបំផុតក្នុងការទស្សនា។
Johnson ដែលជាវីរបុរសមកពីអាមេរិកខាងជើងអាចឡើងដណ្ដើមខ្សែក្រវាត់ក្រោយឈ្នះជើងឯក ONE Flyweight World Grand Prix Championship ប៉ុន្តែ បុរសប្រេស៊ីល Moraes ជាអ្នកគ្រប់គ្រងខ្សែក្រវាត់ទម្ងន់ flyweight បានយូរម្នាក់ក្នុងប្រវត្តិសាស្ត្រ។
ចំណែកម្ចាស់ខ្សែក្រវាត់ ONE Lightweight World Champion កីឡាករ Christian “The Warrior” Lee ដែលរក្សាខ្សែក្រវាត់ទល់នឹង Iuri Lapicus នានៅកម្មវិធី ONE: INSIDE THE MATRIX កាលខែតុលាក៏មានវត្តមានដែរ។
បែបណាក្ដីអ្នកលេងកណ្ដាប់ធ្ងន់ដៃសញ្ជាតិរុស្សី Timofey Nastyukhin ជឿថាគេមានថាមពលគ្រប់គ្រាន់ដើម្បីបញ្ឈប់ម្ចាស់ខ្សែក្រវាត់កូនកាត់អាមេរិកសិង្ហបុរីនៅសង្វៀន “ONE on TNT II” នាថ្ងៃពុធទី ១៤ មេសា បាន។
ចុងក្រោយ Aung La “The Burmese Python” N Sang ឡើងការពារខ្សែក្រវាត់ ONE Light Heavyweight World Championship ទល់នឹង Vitaly Bigdash ដែលនឹងក្លាយជាជំនួបលើកទី៣របស់កីឡាករទាំងពីរ។
គូប្រកួតទាំងពីរធ្លាប់ជួបគ្នាកាលដណ្ដើមខ្សែក្រវាត់ ONE Middleweight World Champions បញ្ចប់លទ្ធផល ១-១ ក្នុងការប្រកួត ១០ ទឹកពេញ។ ឥឡូវនេះដល់វេនជួបគ្នាក្នុងទម្ងន់ Light Heavyweight ក្នុងនាមជាគូឯកនៃព្រឹត្តិការណ៍ “ONE on TNT IV” នាថ្ងៃពុធទី ២៨ មេសា។
#2 តារាមានឈ្មោះបោះសំឡេងពីររូបមកពីអាមេរិកខាងជើង
ស៊ុបពើស្ដារមកពីអាមេរិកខាងជើងបង្ហាញរិទ្ធិ។នៅសង្វៀន “ONE on TNT I” ជើងឯក Lightweight World Champion ច្រើនសម័យ កីឡាករ Eddie “The Underground King” Alvarez ឡើងជួប Lapicus ខណៈមិត្តរួមជាតិ Johnson និង Tyler McGuire ក៏បង្ហាញមុខ។
នៅសង្វៀន “ONE on TNT II” កីឡាករមកពីរដ្ឋហាវ៉ៃ Lee ជាគូឯក។ ហើយ ក៏មានកីឡាការិនីម្ចាស់ខ្សែក្រវាត់ ONE Atomweight Kickboxing World Champion Janet “JT” Todd, Jarred “The Monkey God” Brooks, និងជើងខ្លាំងកាណាដាមិនដែលចាញ់ទម្ងន់ heavyweight កីឡាករ Dustin Joynson ។
សង្វៀន “ONE on TNT III” មានវត្តមាន តារាកំពុង រះ “Pretty Boy” Troy Worthen ឡើងជួប Shuya “Stealth” Kamikubo ។
ចុងក្រោយ “ONE on TNT IV” ការត្រលប់មកវិញ របស់ “Super” Sage Northcutt និងប្អូនស្រី, Colbey Northcutt ដែលលើងជួបកូនខ្សមែរអាមេរិក អែម “The Sweet Savage” សុវណ្ណារី។
#3 តារាប្រយុទ្ធដែលធ្វើឲ្យរំភើបបំផុត
ONE Super Series នឹងបង្ហាញតារាមួយថៃ និងឃីកបុកសីងដែលល្អបំផុតក្នុងលោក ហើយកម្មវិធីជាស៊េរី “ONE on TNT” នឹងត្រូវឃើញពួកគេ។
ម្ចាស់ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion ជើង ខ្លាំង Rodtang “The Iron Man” Jitmuangnon ជាតារាដែលមានស្ទិលប្រយុទ្ធមិនថយ ឡើងជួបតារាមកពីចក្រភពអង់គ្លេស Jacob Smith នៅព្រឹត្តិការណ៍ “ONE on TNT I”។
ម្ចាស់ខ្សែក្រវាត់ឃីកបុកសីង ONE Atomweight កីឡាការិនី Todd នឹងបន្តបេសកកម្មស្វែងរកខ្សែក្រវាត់ទី២ ពេលជួប Anne “Ninja” Line Hogstad ក្នុងជំនួបមួយថៃនៅសង្វៀន “ONE on TNT II” ខណៈ Nieky “The Natural” Holzken និង John Wayne “The Gunslinger” Parr ឡើងប៉ះគ្នាក្នុងជំនួបមួយថៃទម្ងន់ lightweight នៅ “ONE on TNT III”។
អ្នកមានឈ្មោះបោះសំឡេងច្រើនទៀតដូចជា Liam “Hitman” Harrison, Pongsiri PK.Saenchai Muaythaigym, Chingiz “Chinga” Allazov, Enriko “The Hurricane” Kehl, Jonathan “The General” Haggerty, Elias “The Sniper” Mahmoudi, និង Rade Opacic ។
#4 តារា MMA លំដាប់អន្តរជាតិ
អ្នកគាំទ្រអន្តរជាតិនឹងបានឃើញតារាគុនចម្រុះលំដាប់ពិភពលោកប្រចាំសង្វៀន ONE ឡើងប្រកួតក្នុងម៉ោងសំខាន់នៅអាមេរិ។
អតីតម្ចាស់ខ្សែក្រវាត់ ONE World Champions កីឡាករ Martin “The Situ-Asian” Nguyen និង Shinya “Tobikan Judan” Aoki ឡើងប៉ះ “The Fighting God” Kim Jae Woong និង Sage Northcutt រៀងគ្នា។
John “Hands of Stone” Lineker ដែលល្បីឈ្មោះសម្រាប់អ្នកគាំទ្រនៅអាមេរិកខាងជើង ត្រូវឡើងប៉ះតារាហ្វីលីពីន Stephen “The Sniper” Loman.
ជាមួយគ្នានោះ Reece “Lightning” McLaren, Yuya “Little Piranha” Wakamatsu, និង Yoshihiro “Sexyama” Akiyama សុទ្ធតែជាបេក្ខភាពក្នុងការឡើងបង្ហាញស្នៀតគុននៅលើសង្វៀននៅអាមេរិក។
#5 គូប្រកួតកំពូលទម្ងន់ Heavyweight
ស្ថាប័នប្រដាល់លំដាប់ពិភពលោកបានប្រើព្រឹត្តិការណ៍ “ONE on TNT” ដើម្បីជំរុញឲ្យមានការប្រកួតកាន់តែខ្លាំងក្នុងទម្ងន់ heavyweight និងរកបានគូប្រកួតប្រជែងថ្មីឡើងទៅជួប Brandon “The Truth” Vera ក្នុងជំនួបដណ្ដើមខ្សែក្រវាត់។
កីឡាករមិនដែលចាញ់សញ្ជាតិរុស្សី Anatoly Malykhin ចង់បន្តកំណត់ត្រាបន្ថែមទៀតពេលជួប អ្នកជំនាញចំបាប់អ៊ីរ៉ង់ Amir Aliakbari។
Mehdi Barghi មិត្តរួមក្រុមរបស់ Aliakbari មកពីក្លិប AAA Team នឹងឡើងជួបតារាសេណេហ្គាល់ “Reug Reug” Oumar Kane ខណៈដែល បុរសសញ្ជាតិកាណាដា Joynson ចង់បង្កើតឲ្យមានការចាប់អារម្មណ៍ ពេលរូបគេឡើងជួបអ្នកចំណូលថ្មីមិនដែលចាញ់ Kirill Grishenko។