ហេតុ​ផល​ចំនួន៥​ត្រូវ​ទស្សនា ONE: FISTS OF FURY III

ONE Championship នឹង​បញ្ច​ប់​ព្រឹត្តិការណ៍​ជា​ស៊េរី ONE: FISTS OF FURY III   នា​ចុង​សប្ដាហ៍​នេះ។ 

គូ​ប្រកួត​ទាំង ៦ គូមាន​ការ​ប្រកួត​  ONE Super Series ​និង​គុន​ចម្រុះ ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សប្បាយ​រីករាយ​​នា​ថ្ងៃ​សុក្រ​ទី ១៩ ខែមីនា ឆ្នាំ២០២១ នេះ។

ជា​មួយ​គ្នា​នោះ ក៏​មាន​គូ​ដណ្ដើម​ខ្សែ​ក្រវាត់ឃីកបុកសីង ផង​ដែរ។ នេះ​ជា​ហេតុ​ផល​ចំនួន ៥ ​មិន​គួរ​រំលង​ពី​ព្រឹត្តិការណ៍​នៅ Singapore Indoor Stadium។ 

#1 គូ​ប្រកួត​ឃីកបុកសីង​ក្នុង​នាម​ជា​គូ​ឯក

ម្ចាស់​ខ្សែ​ក្រវាត់ ONE Lightweight Kickboxing World Champion កីឡាករ Regian “The Immortal” Eersel  នឹង​ឡើង​ការពារ​ខ្សែ​ក្រវាត់​ទល់​គូ​ប្រជែង​ដ៏​គ្រោះ​ថ្នាក់។ 

កូន​កាត់​ហូឡង់-សូរីណាម មិន​ទាន់​ចាញ់​នៅ​សង្វៀន ONE ពោល​ឈ្នះ ៤-០ ក្នុង​នោះ​ឈ្នះ​ពីរ​លើក​ជាប់​គ្នា​​ក្នុង​ការ​ប្រកួត​ខ្សែ​ក្រវាត់។  ​ពេល​នេះ គេ​​នឹង​សប្បាយរីករាយ​ពេល​ឃើញ​​ម្ចាស់​ខ្សែ​ក្រវាត់​ជា​ថ្មី។  Eersel ជាង​អ្នក​ប្រយុទ្ធ​មិន​ដក​ថយ​ក្នុង​ការ​ប្រកួត ៥ ទឹក​ពេញ។ 

យ៉ាង​ណា​ក្ដី Mustapha “Dynamite” Haida ​ជឿ​ថាគេ​មាន​ថាម​ពល​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ឲ្យ​ “The Immortal”  ខក​ចិត្ត​ក្នុង​ជំនួបនេះ។ 

“Dynamite” ចង់​សម្រេច​​សុបិន​របស់​ខ្លួន​​ដែល​ចង់​ក្លាយ​ជា​​ជើង​ឯក  ONE World Champion ​ប៉ុន្តែ Eersel  ស្រេក​ឃ្លាន​​នៅ​កម្រិត​កំពូល​បន្ថែម​ទៀត​ដែរ។  អ្នក​ទាំង​ពីរ​នឹង​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត​នៅ​លើ​សង្វៀន។ 

#2 តារា​មួយ​ថៃ​កម្រិត​កំពូល​ប៉ះ​គ្នា 

Alma Juniku fights Janet Todd at ONE: FISTS OF FURY III!

កីឡាការិនី​មួយ​ថៃ​ទម្ងន់​ atomweight  ពោល  Janet “JT” Todd  ត្រូវជួប Alma Juniku ដែល​ត្រូវ​កំណត់​ថា នរណា​អាច​ទៅ​ជួប​​​ម្ចាស់​ខ្សែ​ក្រវាត់  Allycia Hellen Rodrigues  នា​ពេល​ខាង​មុខ។ 

Todd ​ដែល​ស្ថិត​នៅ​​ចំណាត់​ថ្នាក់​លេខ​២ ​កំពុង​កាន់​ខ្សែ​ក្រវាត់​ ONE Atomweight Kickboxing World Championship ​ហើយ​គោល​ដៅ​របស់​គេ​ គឺ កាន់​ខ្សែ​ក្រវាត់​ពីរ​នៅ​សង្វៀន​លំដាប់​ពិភព​លោក​នេះ។ 

កីឡាការិនី​អាមេរិក​បាន​យក​ឈ្នះ ៤ លើក​ជាប់​គ្នា​តាំង​ពី​ផ្ដួល  Stamp Fairtex  ដើម្បី​គ្រង​ខ្សែ​ក្រវាត់​កាល​ខែ កុម្ភៈ ឆ្នាំ ២០១៩ មក។  ការប្រកួតរបស់គេកាន់​តែ​ល្អ​ឡើង​​ៗ។ 

Juniku ជាកីឡាការិនី​ប្រកួត​ល្អ​ក្នុង​រយៈ ពេល៥ទឹកនា​ពេល​កន្លង​មក តាម​រយៈ​ឡើង​ដណ្ដើម​ខ្សែ​ក្រវាត់មួយ​ថៃ ONE Atomweight ​កន្លង​មក។ គេ​កំពុង​ដាក់​ផែន​ការ​ធ្វើ​ឲ្យ​ល្អ​​ទល់​នឹង  Todd។ 

តើ​កីឡាការិនី​លំដាប់​ទី ៤ ​ធ្វើ​បាន​ល្អ​កម្រិត​ណា​ពេលប៉ះ “JT”? 

#3 អ្នក​ជំនាញ​ចំបាប់​ទម្ងន់ Strawweight

Alex “Little Rock” Silva ​ជា​កីឡាករ​​ប្រកប​ដោយ​គ្រោះ​ថ្នាក់​បើ​ប្រកួត​ក្នុង​ជំហរ​ដេក ប៉ុន្តែ   Hiroba Minowa ​ចង់​ប្រាប់​​ថា គេ​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់។ 

ចំណែក​តារា​ជប៉ុន​មិន​ធម្មតា​ពេល​គេ​​បង្ហាញ​ខ្លួន​ដំបូង​យក​ឈ្នះ  Lito “Thunder Kid” Adiwang នៅ​សង្វៀន​ ONE: INSIDE THE MATRIX III  កាល​ខែ វិច្ឆិកា ប៉ុន្តែ គេ​មិន​ទាន់​ភ្លក់​កីឡាករ​ល្អ​នៅ​ឡើយ។ 

Silva ជា​អតីត​ម្ចាស់​ខ្សែ​ក្រវាត់ ONE Strawweight World Champion ដែល​កំពុង​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​រក​ខ្សែ​ក្រវាត់​ពី​ Joshua “The Passion” Pacio ជា​ថ្មី។ ​ 

បើ​សិន Minowa អាច​ឈ្នះ​កីឡាករ​ប្រេស៊ីល  តារា​វ័យ ២១ ឆ្នាំ​នឹង​កើន​​ចំណាត់​ថ្នាក់​នៅ​ទម្ងន់  strawweight។ ​

#4 កីឡាការិនីមកពី​ក្លិប Evolve Vs. ក្លិប Team Lakay 

Maira Mazar fights Jenelyn Olsim at ONE: FISTS OF FURY III!

នេះ​ជា​ជំនួប​រវាង​ក្លិប​គូ​ប្រជែង Evolve ​នៅ​សិង្ហបុរី ហើយ   Team Lakay នៅ​ហ្វីលីពីន ពោល Maira Mazar ប៉ះ Jenelyn Olsim ក្នុង​ទម្ងន់​ strawweight ​ក្នុង​​ពិភព​គុន​ចម្រុះ។ 

Mazar របស់​ក្លិប Evolve ​​កំពុង​ឡើង​កូដ​ពេល​បញ្ចប់  Choi Jeong Yun ​នៅ​សង្វៀន​ ONE: INSIDE THE MATRIX IV កាល​ខែ វិច្ឆិកា។ ពេល​នេះ​ គេ​ចង់​បន្ត​ជ័យជម្នះ​បន្ថែម​ទល់​នឹង​គូ​ប្រជែង​លំដាប់​ទី ៥ ​បន្ត​ទៀត។ 

Mazar ដែល​ហ្វឹកហាត់​នៅ​សិង្ហបុរី ជា​ជើង​ឯក Pan American Sanda Champion  ហើយ​សង្ឃឹម​​ថា​ដាក់​សម្ពាធ​យក​ឈ្នះ Olsim នា​យប់​ថ្ងៃ​សុក្រ​នេះ។ 

យ៉ាង​ណា​ក្ដី ជើង​ឯក Philippines National Muay Thai Champion ​មក​ពី​ក្លិប Team Lakay ​ក៏​កំពុង​តាំង​ស្មារតី​ខ្លាំងក្លា​ដើម្បី​យក​ជ័យ​ដែរ។ 

Olsim ​ទើប​ឡើង​មក​ពី​សង្វៀន Rich Franklin’s ONE Warrior Series។  ​​គេ​រំពឹង​ថា​រះ​ឡើង​នៅ​សង្វៀន​លំដាប់​ពិភព​លោក ហើយ​ការ​ឈ្នះ​ទល់​នឹង​ Mazar ​ជា​រឿង​​ដ៏​ល្អ​បំផុត​មួយ។ 

#5 Yodkaikaew និង​ Mainam ស្វែង​រក​​កំណត់​ត្រា​ល្អ

Yodkaikaew Fairtex and Roshan Mainam return at ONE: FISTS OF FURY III

Yodkaikaew “Y2K” Fairtex ​កំពុង​តាំង​ចិត្ត​មិន​ចុះ​ចាញ់​នៅ​សង្វៀន​​លំដាប់​ពិភ​ព​លោក។ 

តាំង​ពី​ប្ដូរ​ពីមួយ​ថៃ ទៅ​គុន​ចម្រុះ គេ​បាន​ទទួល​ជ័យជម្នះ​ចំនួន ៣ លើករួម​ទាំង​ ជ័យជម្នះ​ល្អ​បំផុត​ទល់នឹង​ Tatsumitsu “The Sweeper” Wada ​នៅ ONE: COLLISION COURSE កាល​ខែ​ធ្នូ។ 

នៅ​ថ្ងៃ​សុក្រ​នេះ ជ័យជម្នះ​ទល់​នឹង​ “Wolf Warrior” Hu Long  អាច​នាំ​ឲ្យ​រូប​គេ​កាន់​​​រះ​ឡើង​មិន​ខាន។ 

ជើងឯក Indian Wrestling Champion កីឡាករ Roshan Mainam  ក៏​មិន​ទាន់​ចាញ់​នៅ​សង្វៀន ONE ​ក្នុង​នោះ​ឈ្នះ​ដោយ​បញ្ចប់​គូ​ប្រកួត​ពីរ​លើក​ជាប់​គ្នា​ក្នុង​ទម្ងន់​ flyweight។  

យ៉ាង​ណា​ក្ដី Aziz “The Krauser” Calim មិន​​ចង់​រង​បរាជ័យ​ទល់​នឹង​​កូន​សិស្ស​មក​ពី​ក្លិប​ Evolve ​នោះ​ឡើយ។  គេ​អាច​នឹង​កើន​ប្រជា​ប្រិយ​បើ​សិន​​ផ្ដួល​ Mainam ​ឲ្យ​សន្លប់​នៅ​សិង្ហបុរី។ 

តើ​ Hu និង Calim  ជា​តារា​ទើប​រះ ឬ  “Y2K” និង Mainam នៅ​តែ​អាច​កាន់​តំណែង​ល្អ​បាន?

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT