អ្នក​ចាំ​ទី​ឈាម​ជ័រ ហ្វីលីពីន ​នឹង​បាន​ចូល​លេង​ឱ្យ PSG ​យប់​នេះ

​Alphonse Areola  ​អ្នក​ចាំ​ទី​ដែល​មាន​ឪពុក​ម្ដាយ​ជា​ជន​ជាតិ​ហ្វីលីពីន ​នឹង​បាន​ឱកាស​ចូល​លេង​ឱ្យ​ក្រុម PSG ​នៅ​ម៉ោង​១០​យប់​នេះ ​ទល់​ក្រុម Angers ។

លោក Thomas Tuchel ​អ្នក​ចាត់ការ​ក្រុម PSG ​បាន​បញ្ជាក់​ថា ​លោក​នឹង​ផ្ដល់​ឱកាស ឱ្យ Alphonse ​លេង​២​ប្រកួត​ខាង​មុខ​នេះ ​ដើម្បី​ឱ្យ​រូបគេ​មាន​អារម្មណ៍​និង​បង្ហាញ​សមត្ថភាព។ ខណៈ​ដែល Buffon ​វិញ ​ក៏​បាន​យល់​ស្រប​នឹង​ព្រម​ចំពោះ​ការ​អង្គុយ​កៅអី​បម្រុង​នេះ​ផង​ដែរ។

អ្នក​ចាត់ការ Thomas ​បាន​និយាយ​ទៀត​ថា​៖ “Alphonse ​គាត់​ខាន​លេង​យូរ​ហើយ ដូច្នេះ​២​ប្រកួត​ទល់​ក្រុម Angers ​និង Nimes ​​គឺ​ជា​ឱកាស​របស់​គាត់។ ក្រោយ​ពី​២​ប្រកួត​នេះ​ទៅ យើង​នឹង​សម្រេច​ម្ដង​ទៀត។ ខ្ញុំ​មិន​ចូល​ចិត្ត​ការ​សម្រេច​រយៈ​ពេល​យូរ​ទេ យើង​តែងតែ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​និច្ច”។

អ្នក​ចាំ​ទី​វ័យ​២៥​ឆ្នាំ​ខាង​លើ​នេះ ​លេង​ឱ្យ​ក្រុម PSG ​តាំង​ពី​ឆ្នាំ​២០១២​មក​ម្ល៉េះ ព្រោះ​រូបគេ​ជា​ថ្នាល​យុវជន​របស់​ក្លឹប។ យ៉ាងណាមិញ ​៦​ឆ្នាំ​មក​នេះ រូបគេ​លេង​បាន​តែ​៥០​ប្រកួត​ទេ ព្រោះ​ត្រូវ​ក្លឹប​ឱ្យ​ក្លឹប​ដទៃ​ខ្ចី​ជើង​ជា​និច្ច៕

ប្រភព៖ dailymail

  • អ្នក​ចាំ​ទី​ឈាម​ជ័រ ហ្វីលីពីន ​នឹង​បាន​ចូល​លេង​ឱ្យ PSG ​យប់​នេះ