ក្រុម Atletico Madrid បានវាយបកយកឈ្នះលើក្រុម Athletic Club ក្នុងលទ្ធផល ២-១ វិញសម្រាប់ការប្រកួតពានរង្វាន់ La Liga នៅយប់មិញនេះ។
Muniain រកគ្រាប់បាល់ឱ្យក្រុមភ្ញៀវ Athletic Club បាន១នៅនាទី២១។ តែនៅជិតចប់តង់ទី១នេះទៅហើយ សម្រាប់តែ Llorente រកគ្រាប់បាល់តាមស្មើវិញបាននៅនាទី៤៥+២។ ចូលដល់តង់ទី២ នៅនាទី៥១ Suarez ក៏រកគ្រាប់បាល់នាំមុខបានវិញ ដោយការទាត់បាល់ប៉េណាល់ទី។ ចប់ការប្រកួត AT Madrid យកឈ្នះលើក្រុម Athletico បានក្នុងលទ្ធផល ២-១។
នៅពេលនេះក្រុមកំពូលតារាង La Liga មាន២៦ប្រកួតស្មើគ្នាហើយ ដោយ AT Madrid នៅលេខ១មាន៦២ពិន្ទុ Barcelona នៅលេខ២ មាន៥៦ពិន្ទុ និងក្រុម Real Madrid នៅលេខ៣ មាន៥៤ពិន្ទុ៕ប្រភព Marca