១៦ ឆ្នាំ​កើត​ឡើង​សារ​ជា​ថ្មី ដែល Messi និង Ronaldo ខកខាន​ឡើង​ទៅ​វគ្គ ៨ ក្រុម​នៅ UCL

នៅ​ឆ្នាំ ២០២១ នេះ​វា​បាន​ក្លាយ​ជា​ឆ្នាំ​ដ៏​គួរ​ឲ្យ​ចងចាំ ប្រៀប​បាន​នឹង Cristiano Ronaldo ក៏​ដូច​ជា Lionel Messi ធ្លាក់​ទៅ​ចំណុច​ចាប់ផ្តើម​ពី ០ មក​វិញ​អ៊ីចឹង ព្រោះ​ពួក​គេ​ពុំ​បាន​ឆ្លង​ផុត​វគ្គ ១៦ ក្រុម​ទាំង​ពីរ​នាក់ ហើយ​វា​បាន​រំឭក​ដល់​គ្រា​កើត​ឡើង​ដំបូង​កាល​ពី​ឆ្នាំ ២០០៥។

នោះ​គឺ​រដូវ​កាល ២០០៤/០៥ វា​ជា​លើក​ចុង​ក្រោយ​មុន​ថ្ងៃ​នេះ ដែល​តារា​ឆ្នើម​ទាំង​ពីរ​មិន​ស្ថិត​ក្នុង​បញ្ជី​ក្រុម​ដែល​អាច​ឆ្លង​ទៅ​កាន់​វគ្គ ៨ ក្រុម ឬ Quater Finals នៅ Champions League។ កាល​នោះ​គឺ​នៅ​ខែ​កុម្ភៈ ដោយ Man Utd បាន​ធ្លាក់​ក្រោម​ថ្វី​ជើង​របស់ AC Milan ហើយ Barcelona ធ្លាក់​ក្រោម​ថ្វី​ជើង​របស់ Chelsea និង​ជា​ឆ្នាំ​ដែល​ហង្ស​ក្រហម Liverpool លើក​ពាន​រង្វាន់។

បញ្ជាក់​ថា លើក​ចុង​ក្រោយ​ដែល​ Messi បាន​ឈ្នះ​ពាន Champions League គឺ​នៅ​រដូវ​កាល ២០១៤/១៥ រី​ឯ Ronaldo លើក​ចុងក្រោយ​ក៏​ថ្ងៃ​ឈរ​ជើង​លើក​ចុង​ក្រោយ​ជាមួយ​ក្លឹប Real Madrid កាល​ពី​រដូវ​កាល ២០១៧/១៨៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT