Lewandowski ស៊ុត​៣​គ្រាប់​ម្នាក់​ឯង ជួយ Bayern ​ឈ្នះ Dortmund ​៤-២​

ក្រុម Bayern Munich ​បាន​យក​ឈ្នះ​លើ​ក្រុម Dortmund ​ក្នុង​លទ្ធផល ៤-២ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​អាល្លឺម៉ង់​នៅ​យប់មិញ​នេះ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​គ្រាន់​តែ​កែ​បាល់​ភ្លាម Haaland ​ស៊ុត​២​គ្រាប់​មុន​ឱ្យ​ក្រុម Dortmund ​ទៅ​ហើយ ​នៅ​នាទី​២ ​និង​៩។ ​យ៉ាងណាមិញ ​ក្រោយ​ពី​ត្រូវ​ក្រុម​ភ្ញៀវ​នាំ​មុខ​ដល់​ទៅ​២​គ្រាប់​នេះ​ហើយ ​ក្រុម​ម្ចាស់​ផ្ទះ Bayern ​ក៏​ព្យាយាម​សម្រុក​រហូត​រក​បាន​២​គ្រាប់​វិញ​មុន​ចប់​តង់​ទី​១ ​ដោយ Lewandowski ​នៅ​នាទី​២៦ ​និង​៤៤។ ​ឈាន​ចូល​តង់​ទី​២ ​ក្រុម​ម្ចាស់​ផ្ទះ​ក៏​បន្ដ​ដាក់​បន្ទុក​ទៀត​រហូត​រក​បាន​២​គ្រាប់​បន្ថែម​ដោយ Goretzka ​នៅ​នាទី​៨៨ ​និង Lewandowski ​នៅ​នាទី​៩០ ដែល​ជា​គ្រាប់​បាល់​ទី​៣​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​នេះ​។

​យក​ឈ្នះ​លើ​ក្រុម Dortmund ​ក្នុង​លទ្ធផល ៤-២ ​នេះ​ធ្វើ​ឱ្យ​ក្រុម Bayern Munich ​បន្ដ​ឈរ​នៅ​កំពូល​តារាង​ដដែល ​ដោយ​មាន​៥៥​ពិន្ទុ ​ស្រប​ពេល​ក្រុម​លេខ​២ RB Leipzig ​វិញ​មាន​៥៣​ពិន្ទុ។ ​ងាក​ទៅ​មើល​ក្រុម Dortmund ​ឯ​ណោះ ​កំពុង​នៅ​លេខ​៦​ក្នុង​តារាង ​មាន​ត្រឹម​៣៩​ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT