Kang កំពុង​ធ្វើ​ព្យុះភ្លៀង​ទម្ងន់ Heavyweight ​ក្រោយ​ផ្ដួល​ Aliakbari​ ឲ្យ​សន្លប់

“Mighty Warrior” Kang Ji Won ធ្វើ​បាន​ល្អ​បំផុត​ទល់​នឹង  Amir Aliakbari ក្នុង​នាម​ជា​គូ​ឯក​នៃ​ព្រឹត្តិការណ៍។

តារា​កូរ៉េ​មិន​ដែល​ចាញ់​សោះ​បាន​ផ្ដួល  Aliakbari ​ត្រឹម​នាទី​ទី ១:៥៤ នៃ​ទឹក​ទី១ មិន​ដល់ ២​នាទី​ផង​ នា​យប់​ថ្ងៃ​​សុក្រ​ទី ៥ មីនា​ នេះ​នៅ​សង្វៀន  ONE: FISTS OF FURY II   នាកីឡដ្ឋាន Singapore Indoor Stadiumប្រទេសសិង្ហបុរី។

ជ័យជម្នះ​នេះ​​ស្រដៀង​នឹង​រូប​គេ​ធ្វើ​បាន​ទល់​​កូន​សិស្ស​​មក​ពី​ក្លិប​ AAA Team  កីឡាករ Mehdi Barghi  ​កាល​ខែ​មុន​អីចឹង។  “Mighty Warrior” ​​ត្រូវ​​ជម្នះ​ដើម្បី​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​រក​ក្ដី​ស្រមៃ​របស់​ខ្លួន។គ្រាន់​តែ​ស្នូរ​ជួង​ទឹក​ដំបូង​ចាប់​ផ្ដើម ​“Mighty Warrior”​ បាន​ជំហរ​ថយ​​មួយ​ៗ​ ខណៈ​ដែល​ ​ Aliakbari​ ​ដើរ​ចូល​ទៅ​មុខ​រហូត​ក្នុង​​បំណង​ប្រុង​ប្រើ​កណ្ដាប់​ដៃ​ផ្ដួល​គូបដិបក្ខ។ ​ប៉ុន្តែ ​Kang ​​​បាន​​ដាក់​គោល​ដៅ​ដើម្បី​​​ស្វែង​រក​ឱកាស​ច្បាស់​​ក្នុង​ការ​វាយ​បក​ដូច​ដែល​បាន​គ្រោង​ទុក។ ​លុះដល់​ក្បែរ​រេញ​ ​Kang រង់ចាំ​ពេល​វេលា​​ដ៏​ត្រឹម​ត្រូវ​មិន​​ដល់​ ២ ​នាទី​ឡើយ​​​ដែល​ប្រើ​កណ្ដាប់​ដៃ​ឆ្វេង​​​​ចំ​គំ​ថ្គាម​ និង​​ថែម​ដៃ​ស្ដាំ​មួយ​ពីរ​ទៀត​ ​ធ្វើ​ឲ្យ​​កីឡាករ​អ៊ីរ៉ង់​ដួល​​លើ​ក្ដារ​រេញ។ ​យ៉ាង​ណា​ក្ដី ​លោក​អាជ្ញា​កណ្ដាល​​​​ Olivier Coste ហក់​ទៅ​ឃាត់​ត្រឹម​នាទី​ទី ១:៥៤ ​មិន​ឲ្យ​​ Kang ថែម​ទៀត​ឡើយ។

Kang បាន​ថ្លែង​ឲ្យ​ដឹង​ថា ៖«​ខ្ញុំ​ពិត​ជា​គ្មាន​ពាក្យ​អ្វី​​ក្រៅ​ពី​​​​ពាក្យ​ថា​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ក្នុង​ការ​ប្រកួត​នេះ។ Aliakbari​ ដើរ​សម្លឹង​មើល​មក​ខ្ញុំ​រហូត​ ហើយ​ខ្ញុំ​បាន​រៀប​ចំ​ស្នៀត​ការពារ​ និង​វាយ​បក​ទៅ​វិញ។ ​ពេល​​ខ្ញុំ​មាន​ឱកាស​ខ្ញុំ​អាច​​​ប្រើ​កណ្ដាប់​ឆ្វេង និង​ ​ថែម​ស្ដាំ​មួយ​ពីរ​បាន​​ល្អ​ ដែល​គេ​មិន​អាច​តដៃ​បាន​ទេ»។

កើន​កំណត់ត្រា​ឈ្នះ ​៥ លើក​ជាប់​គ្នា​មិន​ដែល​ចាញ់ និង​ផ្ដួល​គូ​ប្រកួត​ឲ្យ​សន្លប់​​ទឹក​ទី​១ ទាំង ៥ លើក​។  គេ​ឈ្នះពីរ​លើក​ជាប់​គ្នា​នៅ​សង្វៀន ONE Championship ទល់​នឹង​កូន​សិស្ស​មក​ពី​ក្លិប  AAA Team ។ 

ខណៈ​ដែល ​ខ្សែ​ក្រវាត់ ONE Heavyweight World Champion របស់ Brandon “The Truth” Vera ​មិន​ទាន់​ត្រូវ​បាន​គេ​ដណ្ដើម  “Mighty Warrior” ​ជា​ការ​គំរាម​កំហែង​មួយ​ដល់​​ម្ចាស់​ខ្សែ​ក្រវាត់​រូប​នេះ។ 

ក្រោ​យ​ជ័យជម្នះ​នេះ​តារា​កូរ៉េ​ត្រូវ​​គេ​ជឿ​ថា​អាច​ឡើ​ង​ជួប ម្ចាស់​ជើង​ឯក Brazilian Jiu-Jitsu World Champion ​១៣​សម័យ  Marcus “Buchecha” Almeida ​នៅ​សង្វៀន  “ONE on TNT II” ​នា​ថ្ងៃ​ទី ១៤ មេសា ខាង​មុខ។ 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT