គ្រូ Chelsea ​ចង់​ហាម​កីឡាករ​មិន​ឱ្យ​ទៅ​លេង​នៅ​ជម្រើស​ជាតិ​

លោក Thomas Tuchel ​អ្នក​ចាត់ការ​ក្រុម Chelsea ​មាន​បំណង​ចង់​ហាម​ឃាត់​កីឡាករ​របស់​ខ្លួន ​កុំ​ឱ្យ​ទៅ​លេង​នៅ​ជម្រើស​ជាតិ​អី ព្រោះ​ខ្លាច​មាន​បញ្ហា​ច្រើន​កើត​ឡើង។

​ក្រុម​នៅ​លីគ​អឺរ៉ុប​នឹង​ផ្អាក​នា​ពាក់​កណ្ដាល​ខែ​នេះ ដើម្បី​ឱ្យ​កីឡាករ​ទៅ​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ប្រកួត​ពាន​រង្វាន់​នានា។ ​ដោយ​ឡែក​សម្រាប់​អង់គ្លេស​វិញ ​នឹង​មាន​ច្បាប់​ខ្លះ​សម្រាប់​កីឡាករ​ដែល​ចាកចេញ​ទៅ​និង​ការ​ត្រលប់​មក​វិញ​របស់​ពួកគេ។

ជាក់​ស្ដែង​ប្រសិន​បើ​កីឡាករ​ទៅ​លេង​នៅ​ប្រទេស​ដែល​កំពុង​ផ្ទុះ​កូវីដ​១៩​ខ្លាំង ​នោះ​ពួកគេ​នឹង​ត្រូវ​ដាក់​ដោយ​ឡែក​ចំនួន​១០​ថ្ងៃ​សិន​នៅ​ពេល​ត្រលប់​មក​វិញ។ ​ច្បាប់​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​លោក Tuchel ​ហាក់​មិន​ចង់​ឱ្យ​កីឡាករ​ខ្លួន​ចេញ​លេង​ឱ្យ​ជម្រើស​ជាតិ​នោះ​ទេ៕

ប្រភព​៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT