Thierry Henry បានចាប់ផ្ដើមអាជីពជាអ្នកចាត់ការក្រុមហើយ ដោយកាន់តំណែងនៅក្លឹប Bordeaux ដែលកំពុងលេងនៅលីគកំពូលរបស់បារាំង។
Bordeaux ធ្វើមិនបានល្អឡើយសម្រាប់ការបើករដូវកាលថ្មីនេះ ដោយឆ្លងកាត់២ប្រកួត ចាញ់ទាំង២ប្រកួត។ ដូច្នេះហើយ បានជាក្លឹបនេះសម្រេចតែងតាំង Henry មកដឹកនាំក្រុមវិញម្ដង ក្រោយការចែកផ្លូវគ្នាជាមួយអ្នកចាត់ការ Gus Poyet ដែលមានជម្លោះជាមួយថ្នាក់ដឹកនាំក្រុមផ្ទាល់តែម្ដង រឿងទិញដូរកីឡាករ។ ជម្លោះរវាងអ្នកចាត់ការសញ្ជាតិអាហ្សង់ទីន និងក្លឹបនេះ កើតឡើងក្រោយពីក្លឹបសម្រេចលក់ខ្សែប្រយុទ្ធ Gaetan Laborde ឱ្យទៅក្លឹប Montpellier ក្នុងតម្លៃខ្លួន ៤,៥លានផោន។
Henry វីរបុរសរបស់ក្រុម Arsenal ក្រោយពីចូលនិវត្តពីកីឡាករបាល់ទាត់ទៅ លោកបានចាប់ផ្ដើមការងារជាគ្រូបង្វឹកនេះ ជាមួយក្រុមជម្រើសជាតិបែលហ្សិក តាំងពីឆ្នាំ២០១៦ ក្នុងនាមជាគ្រូជំនួយរបស់លោក Roberto Martinez។ បុរសម្នាក់នេះ ក៏បានរួមចំណែកដឹកនាំក្រុមបែលហ្សិកនេះ បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup 2018 ដោយទទួលបានចំណាត់ថ្នាក់លេខ៣ផងដែរ៕ប្រភព៖ dailymail