Klopp ​៖​យើង​មិន​បោះបង់​ក្ដី​ស្រមៃ​នៅ​រដូវ​កាល​នេះ​ចោល​ទេ​

​លោក Klopp ​បាន​អះអាង​ថា​ក្រុម Liverpool ​នឹង​ប្រជែង​ដល់​ទី​បំផុត​ក្នុង​លីគ​អង់គ្លេស​នា​រដូវ​កាល​នេះ ដោយ​មិន​បោះបង់​ក្ដី​ស្រមៃ​ចោល​នោះ​ទេ​។

​ក្រុម Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម Sheffield ​ក្នុង​លទ្ធផល ​២-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស។ ​នេះ​ជា​ជ័យជម្នះ​ដំបូង​សម្រាប់​ក្រុម​ហង្ស​ក្រហម ​ក្រោយ​ពី​ពួកគេ​បរាជ័យ​៤​ប្រកួត​ជាប់​គ្នា​មក​ហើយ​ក្នុង​លីគ ដែល​ធ្វើ​ឱ្យ​ចំណាត់​ថ្នាក់​ក្នុង​តារាង​ធ្លាក់​ចេញ​ពី Top4 ​ទៅ​ហើយ។

​យ៉ាងណាមិញ​ក្រោយ​បាន​៣​ពិន្ទុ​មក​វិញ​នេះ ​លោក Klopp ​បាន​អះអាង​ថា​លោក​មិន​ដែល​សង្ស័យ​ទៅ​លើ​សមត្ថភាព​របស់​កូន​ក្រុម​នោះ​ទេ។​ មួយ​វិញ​ទៀត​ក្រុម​ហង្ស​ក្រហម Liverpool ​នឹង​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ប្រជែង​ពាន​រង្វាន់ ​បើ​ទោះ​ជា​បច្ចុប្បន្ន​នេះ​ក្រុម​ស្ថិត​នៅ​ក្រៅ​តំបន់ Top4 ​ក៏​ដោយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT