Jurgen Klopp បញ្ជាក់​ជា​ថ្មី​ពាក់ព័ន្ធ​អនាគត Salah ដែល​មាន​ក្លឹប​យក្ស ២ ចង់​បាន

Mohamed Salah បាន​នឹង​កំពុង​ស្ថិត​លើ​អនាគត​មិន​ប្រាកដប្រជា ដែល​អាច​នឹង​ចាកចេញ​នៅ​ពេល​ខាង​មុខ ក្រោយ​មាន​ចចាមអារ៉ាម​ថា​ក្លឹប Real Madrid និង Barcelona តាម​ឃ្លាំ​មើល​ឥត​ឈប់។

កុងត្រា​របស់​កីឡាករ​អេហ្សីប​ត្រូវ​ផុត​នៅ​ឆ្នាំ ២០២៣ ហើយ​បញ្ហា​របស់ Liverpool ពេល​នេះ​កំពុង​ដុនដាប​នៅ​តារាង Premier League ដែល​ប្រឈម​នឹង​អត់​កៅអី​ UCL លេង​នៅ​រដូវ​កាល​ក្រោយ​ថែម​ទៀត។

និយាយ​ពាក់ព័ន្ធ​នឹង​អនាគត​របស់​ខ្សែ​ប្រយុទ្ធ​កំពូល Salah អ្នកចាត់ការ​លោក Jurgen Klopp បាន​និយាយ​ថា៖ “វា​ពិត​ជា​សំខាន់​ណាស់ ទាំង​ក្រុម​និង Mo គឺ​ចង់​បន្ត​នៅ​ទី​នេះ​ជាមួយ​យើង ហើយ​មិនមែន​ញឹកញាប់​ទេ​ដែល​ខ្ញុំ​សរសើរ​កីឡាករ​ក្នុង​ក្រុម តែ​នេះ​សម្រាប់​គេ​ខ្ញុំ​តែងតែ​ធ្វើ”។

លោក​បន្ថែម​ថា៖ “ករណី​របស់ Mo គេ​មិន​ត្រឹម​តែ​ជា​អ្នក​បញ្ចប់​ទី តែ​គេ​ក៏​បាន​អភិវឌ្ឍ​នៅ​ការ​លេង​ដ៏​ឆ្លាតវៃ ហើយ​ពិត​សំខាន់ៗ​ខ្លាំង​សម្រាប់​យើង បែប​នេះ​ក៏​សង្ឃឹម​ថា​គេ​បន្ត​ឈរ​ជើង​ក្នុង​ក្រុម​រយៈ ពេល​យូរ​ទៅ​ទៀត”៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT