Granada ​ទម្លាក់ Napoli ​បាន​នៅ​ត្រឹម​វគ្គ​៣២​ក្រុម​ចុង​ក្រោយ Europa League ​

​ក្រុម Granada ​របស់​អេស្ប៉ាញ ​បាន​ទម្លាក់​ជើង​ខ្លាំង​អ៊ីតាលី Napoli ​បាន​ទៅ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​ក្នុង​លទ្ធផល ​៣-២ ​គិត​ទាំង​ពីរ​ជើង​មក​ក្នុង​ពាន Europa League ​។

​នៅ​ជើង​ទី​១​កន្លង​ទៅ ​ក្រុម Granada ​បាន​យក​ឈ្នះ​លើ​ក្រុម Napoli ​នេះ បាន​ក្នុង​លទ្ធផល ២-០​ទៅ​ហើយ ដែល​ធ្វើ​ឱ្យ​ពួកគេ​កាន់​តែ​មាន​សង្ឃឹម​ច្រើន​ទៀត​សម្រាប់​ប្រកួត​ជើង​ទី​២​នៅ​យប់មិញ។ ​ការ​ប្រកួត​បាន​ឈាន​មក​ដល់​នៅ​ជើង​ទី​២ បើ​ទោះ​ជា Napoli ​អាច​យក​ឈ្នះ​ក្នុង​លទ្ធផល ២-១ ​បាន​មែន ប៉ុន្តែ​យោង​តាម​ចំនួន​គ្រាប់ គឺ​ក្រុម Granada ​ឯ​ណោះ​ទេ ដែល​ជា​អ្នក​អាច​ឡើង​ទៅ​វគ្គ​បន្ដ​បាន។

​វា​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​សម្រាប់​អ្នក​គាំទ្រ ដែល​ក្រុម​កម្រិត Napoli ​របស់​អ៊ីតាលី​ទៅ​ហើយ​នោះ បែរ​ជា​មក​ធ្លាក់​ក្រោម​ថ្វី​ជើង​ក្រុម Granada ​ទៅ​វិញ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT