Man City  ​បន្ដ​កំណត់ត្រា​ឈ្នះ​១៩​ប្រកួត​ជាប់​គ្នា​នៅ​​យប់មិញ​នេះ​

​ក្រុម Manchester City ​ធ្វើ​បាន​ល្អ​មែនទែន​សម្រាប់​ការ​ប្រកួត UEFA Champions League ​ជើង​ទី​១​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៅ​យប់មិញ ដោយ​យក​ឈ្នះ​លើ​ក្រុម ​Monchengladbach ​ក្នុង​លទ្ធផល ២-០។

​២​គ្រាប់​របស់​ក្រុម Man City ​នៅ​យប់មិញ​នេះ​ កើតឡើង​ដោយ Bernardo Silva និង Gabriel Jesus ​។ ​ជ័យជម្នះ​ជើង​ទី​១ ហើយ​បិទ​ដៃ​គូ​មិន​ឱ្យ​ស៊ុត​ចូល​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Pep ​កាន់​តែ​មាន​សង្ឃឹម​ច្រើន​សម្រាប់​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ។ ​ស្រប​ពេល​បច្ចុប្បន្ន​នេះ ​សមាជិក​ក្រុម​ក៏​កំពុង​លេង​ត្រូវ​គ្នា ​និង​ធ្វើ​បាន​ល្អ​ផង​ដែរ។

​ក្រុម​របស់​លោក Pep ​កំពុង​កាន់​កំណត់ត្រា​ឈ្នះ​១៩​ប្រកួត​ជាប់​គ្នា​មក​ហើយ។ ​ការ​ចាញ់​ចុង​ក្រោយ​របស់​ពួកគេ​គឺ​នៅ​ចុង​ឆ្នាំ​២០២០​កន្លង​ទៅ​ឯ​ណោះ។ ​ដោយ​ឡែក​បើ​ងាក​ទៅ​មើល​នៅ​ក្របខណ្ឌ Premier League ​វិញ ​ក្រុម​នេះ​ក៏​ឈរ​នៅ​កំពូល​តារាង​ដាច់​១០​ពិន្ទុ​ពី​ក្រុម​លេខ​២ Man Utd ​ផង​ដែរ៕

ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT